ក្រោយហាងកាហ្វេរបស់ហ៊ាណុយ នៅក្រុងសៀមរាបមានបើកមាន់ជល់តាមអនឡាញតែសមត្ថកិច្ចធ្វើព្រងើយមិនចុះបង្ក្រាប

(ខេត្តសៀមរាប)៖ ក្រោយហាងកាហ្វេហ៊ាណុយស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកម្រើកក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែទទួលស្វាគមន៍ ក្រុមអ្នកញៀនល្បែងស៊ីសងទាំងបៀទាំងមាន់ជល់តាមអនឡាញយ៉ាងច្រើនកុះករមកលេងនៅទីតាំងមួយនេះមិនតែប៉ុណ្ណោះក្នុងខេត្តសៀមរាបក៏សម្បូរណាស់ដែរទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញបើទោះបីអ្នកសារព័ត៌មានចុះផ្សាយមួយថ្ងៃ១០ដងក៏មិនទាន់អស់ទីតាំងល្បែងជល់មាន់តាមអនឡាញដែរបន្ទាប់ពីចុះផ្សាយមួយកន្លែងមុនឥឡូវនេះក៏មានជាច្រើនកន្លែងទៀតស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបកំពុងតែបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងអោយមកលេងនៅទីនេះដោយមិនក្លាចញញើតសមត្ថកិច្ចបង្ក្រាបសោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥ មានមហាជន និងអ្នកសារព័ត៌មានជាច្រើនឆ្ងល់ថា ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញក្រោយហាងកាហ្វេហ៊ាណុយមួយកន្លែងនេះហេតុអី្វនៅដំណើរការបានយ៉ាងរលូន ទូរស័ព្ទរាយការណ៍ជូនលោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាបហើយនៅតែបើកលេងបានដដែលដូច្នេះសូមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមជួយពិនិត្យមើលផងទីតាំងនេះស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងករណីល្បែងស៊ីសងខាងលើនេះក្រុមការងារអ្នកសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាបដែរតែលោកបានថ្លែងថា មិនអីទេគាត់បានប្រាប់អធិការឱ្យចុះទៅតែជាក់ស្តែងមិនឃើញមានសមត្ថកិច្ចណាចុះទៅឡើយដោយខាងក្រុមការងារនៅរងចាំមើលជិតមួយម៉ោងក៏នៅមិនឃើញមានសមត្ថកិច្ចណាម្នាក់មកឡើយ។

ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា សមត្ថកិច្ចក្នុងខេត្តសៀមរាបអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងដែលធ្វើអោយកើតមានល្បែងស៊ីសងជាច្រើនកន្លែងបែបនេះ។

ដូច្នេះក៏សូមសំណូមពរដល់លោក សោម ណារិទ្ធ នាយប៉ុស្តិ៍សាលាកម្រើកហើយជាពិសេស លោក ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប សូមមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានក្នុងក្រុងសៀមរាបផង សូមកុំបណ្តែតបណ្តោយឱ្យកើតមានល្បែងស៊ីសងបែបនេះ និងដើម្បីរក្សាពាក្យថាភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។

យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្តឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់លើសពីនេះលោករដ្ឋមន្រ្តីថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេសដោយគ្មានការលើកលែង។

សូមបញ្ជាក់ផងដែរថា មិនមែនមានតែមួយកន្លែងនេះទេគឺមានជាច្រើនកន្លែងទៀតសឹងគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រ្កាបផង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare