នៅលើសួនកុមារសង្កាត់ចតុមុខ ខណ្ឌដូនពេញឃើញថា ប្អូនៗប្រុស-ស្រី មានវ័យក្រោម២០ឆ្នាំមិនព្រមចូលផ្ទះដេកពួនដោយនៅពពាក់ពពូន លើសួនច្បារ សមត្ថកិច្ចយើងក៏អញ្ជើញ…

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅលើសួនកុមារ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃើញថាប្អូនៗប្រុស-ស្រីមានវ័យក្រោម២០ឆ្នាំ មិនព្រមចូលផ្ទះដេកពួនដោយនៅពពាក់ពពូនលើសួនច្បារ សមត្ថកិច្ចយើងក៏អញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

អគុណប្អូនៗ ដែលមានពេលទំនេរមកជួយពលកម្មសម្អាតអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខយើងខ្ញុំ។ (សង្ឃឹមថាក្រោយទទួលការអប់រំពីសមត្ថកិច្ចយើងរួច ប្អូនៗនឹងកែខ្លួន ខិតខំប្រឹងប្រែងធ្វើខ្លួនឱ្យក្លាយជាទំពាំងស្នងឬស្សី)៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare