សមត្ថកិច្ចសុំត្រួតពិនិត្យត្រឹមត្រូវមិនឱ្យពិនិត្យបែរបេីករថយន្តថយក្រោយបុករថយន្តសមត្ថកិច្ចដើម្បីបេីកគេចខ្លួន តាមប្រមាញ់ជនសង្ស័យករណីចាប់ជំរិតមនុស្សតាំងពីបាវិតមកបេីមិនឱ្យផ្ទុះអាវុធដេីម្បីកាក់ឃាត់រថយន្តសង្ស័យ តើឱ្យមន្រ្តីនគរបាលរត់ទៅពាំងពីមុខរថយន្តឬយ៉ាងណា?

(ភ្នំពេញ)៖ សមត្ថកិច្ចសុំត្រួតពិនិត្យត្រឹមត្រូវមិនឱ្យពិនិត្យហើយបេីករថយន្តថយក្រោយបុករថយន្តសមត្ថកិច្ចដើម្បីបេីកគេចខ្លួនទៀត។ ក្នុងរង្វង់ប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យករណីចាប់ជំរិតមនុស្សតាំងពីបាវិតមក បេីមិនឱ្យផ្ទុះអាវុធដេីម្បីកាក់ឃាត់រថយន្តសង្ស័យ តើឱ្យមន្រ្តីនគរបាលរត់ទៅពាំងពីមុខរថយន្តឬយ៉ាងណា? បេីអ្នកមិនដែលធ្វើមន្ត្រីនគរបាលមិនយល់ការងារនគរបាល គួរសួរព័ត៌មានឱ្យបានច្បាស់លាស់សិនកុំប្រឹងធ្វើចេះទាំងខ្លួនឯងមិនដឹង។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបំភ្លឺលម្អិតហេតុការណ៍ផ្ទុះអាវុធពេលកំពុងបំពេញប្រតិបត្តិការតាមករណីចាប់ជំរិតនៅចំណុចកអណ្ដើក ស្រុកកំពង់ត្របែក។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានលម្អិតអំពីហេតុការណ៍ផ្ទុះអាវុធដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌពេលកំពុងបំពេញប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបករណីចាប់ជំរិតនៅចំណុចកអណ្ដើក ស្រុកកំពង់ត្របែក។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានដែលបណ្ដាញព័ត៌មានទទួលបានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាប់ជំរិតស្ថិតនៅក្នុងទឹកដីខេត្តស្វាយរៀង។ ពេលធ្វើដំណើរពីរាជធានីភ្នំពេញទៅដល់ទីរួមខេត្តស្វាយរៀង កម្លាំងប្រតិបត្តិការដែលជិះរថយន្តចំនួន២គ្រឿងបានពើបប្រទះឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ស មានភិនភាគដូចនឹងភិនភាគរថយន្តរបស់ជនល្មើសចាប់ជំរិតទាមទារប្រាក់ដែលកម្លាំងភ្នាក់ងារសម្ងាត់បានផ្តល់ជូន។ ភ្លាមៗកម្លាំងនគរបាលក៏បានបត់ត្រឡប់រថយន្តដេញតាមរថយន្តម៉ាកស្តារិច ពណ៌សខាងលើ និងបានព្យាយាមកៀរស៊ីផ្លេហៅរថយន្តនោះឱ្យអែបកៀនឈប់ជាច្រើនដងប៉ុន្តែរថយន្តស្តារិចខាងលើមិនព្រមឈប់នោះទេ។ រហូតមកដល់ចំណុចកើតហេតុត្រង់ចំណុចកអណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ កម្លាំងប្រតិបត្តិការបានកាក់រថយន្តសង្ស័យជាប់ដោយមានរថយន្តរបស់កម្លាំងប្រតិបត្តិការចំនួន២គ្រឿងបិទជាប់ពីមុខ និងពីក្រោយ។ ពេលកាក់ជាប់ហើយកម្លាំងប្រតិបត្តិការប្រមាណ៤ ទៅ៥នាក់ បានចុះព័ទ្ធរថយន្តសង្ស័យរួចគោះទ្វារស្រែកឱ្យម្ចាស់រថយន្ត និងអ្នកនៅក្នុងរថយន្តទាំងអស់ចេញក្រៅស្រាប់តែរំពេចនោះតៃកុងរថយន្តសង្ស័យ បានបើកថយក្រោយបុករថយន្តរបស់កម្លាំងរួចបានបួងចង្កូតបើកគេចយ៉ាងលឿនចេញពីកន្លែងកើតហេតុធ្វើឱ្យកម្លាំងនគរបាលដែលកាក់នៅខាងមុខរថយន្តសង្ស័យបានបំផ្ទុះអាវុធគោលបំណងធ្វើឱ្យរថយន្ដសង្ស័យទៅមុខមិនរួច និងផ្លាតគ្រាប់ទៅត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ដោយឡែកអ្នកនៅក្នុងរថយន្ដសង្ស័យរងរបួសម្រាមដៃមួយនាក់ក្រៅពីនោះមិនមានរងរបួសនោះទេ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare