សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំគាំទ្រពេញបេះដូងចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ 

ដោយការមើលឃើញនូវភាពប្រត្យក្សនៃការរីកចម្រើនរបស់ក្រសួងបរិស្ថានក្នុងរយៈពេលជាង១ឆ្នាំកន្លងមកដែលបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានតាមរយៈការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅធានាសម្រេចគោលដៅកម្ពុជាមានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ហេតុដូច្នេះសិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៧៦ បានគាំទ្រពេញបេះដូងចំពោះការអនុវត្ត និងការរីកចម្រើនរបស់ក្រសួងបរិស្ថាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ការដាក់ចេញក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាមតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសជាង ៩,៧លាន អង្គ/នាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦លានអង្គ/នាក់។

ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។

ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបានពិសេសបានការកែប្រែផ្នត់គំនិតកុមារ យុវជនជំនាន់ក្រោយឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះសម្រាប់ពីថ្ងៃនេះទៅថ្ងៃអនាគត នេះគឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សិស្ស លោកគ្រូ អ្នកគ្រូបានដាក់កាយចិត្តជាមហាគ្រួសារក្រសួងបរិស្ថានដើម្បីគោលដៅតែមួយគឺភាពស្អាតនៃកម្ពុជា។

ការសម្រេចបាននូវសមិទ្ធផលការងារគឺជាជំហាននៃភាពជោគជ័យ និងជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំខាងមុខៗ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាពពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare