លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​

(ភ្នំពេញ​)៖​ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅសណ្ឋាគារ​សុខា​ភ្នំពេញ​ លោក​បណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ប្រធាន​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ដឹក​នាំ​ សមាជិក​ សមាជិកា​ សមាគម​ចំណុះ​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជិត​ ៥០០នាក់​ ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។

សូមបញ្ជាក់​ផងដែរថា​ ការដាក់​ឱ្យ​ដំណើរ​ការ​ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​គឺជាវឌ្ឍនភាពថ្មីនៃកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាលចុះឈ្មោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រេីនពីរាជរដ្ឋាភិបាល​ហេីយ​ការចុះឈ្មោះ​គឺពុំ​មាន​ការ​បង្ខិតបង្ខំ​ពោលគឺ​ចូលរួម​ចុះឈ្មោះ​ដោយ​ស្ម័គ្រចិត្ត​។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare