ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ដោយការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ២នាក់ជាជនជាតិខ្មែរ និងបង់ក្លាដេស)

(ខេត្តព្រះសីហនុ)៖ នាថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER រួចកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបក្សពួកមួយចំនួនបានរត់គេចខ្លួន។

ដោយមានការបញ្ជាដឹកនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀងបានបើកការស្រាវជ្រាវស៊ើបអង្កេតដោយមានការសម្របសម្រួល នីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុបានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង រហូតដល់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៦នាក់ និងដកហូតវត្ថុតាងមានដូចជា កាំបិតស្នៀតចំនួន៣ ដំបង គ្រលាស់ចំនួន២ និងដំបងឆក់ចំនួន១ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ធ្វើសកម្មភាពកំហែងយកប្រាក់ចំនួន៧៥០$ (ប្រាំពីររយហាសិបដុល្លារអាមេរិក) ទូរស័ព្ទចំនួន២គ្រឿង និងកាតប្រើប្រាស់មួយចំនួន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០ និង០០នាទី ចំណុចក្បែរទីតាំងអគារពងមាន់(K99) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធីនៃច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare