សូមស្វាគមន៍មកកាន់ទីតាំងល្បែងស៊ីសងតាមអនឡាញចំនួនតែ២ម៉ាស៊ីនទេតែអាចបើកបានដោយរលូនដោយមិនមានសមត្ថកិច្ចចុះបង្ក្រាបឡើយ
(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចំនួន ២ម៉ាស៊ីន ស្ថិតនៅក្បែរផ្សារពោធិ៍ចិនតុងច្រកចូលក្លោងទ្វារវត្តពោធិ៍ចិនតុង
សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបើកលេងបែបអនាធិបតេយ្យគ្មានខ្លាចញញើតនឹងមន្ត្រីមូលដ្ឋានបន្តិចសោះឡើយ។ សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាចុះបង្ក្រាប និងទប់ស្កាត់ទីតាំងខាងលើនេះផង ។
សូមសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញព្រមទាំងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ សូមឯកឧត្តមមេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងខាងលើដោយក្ដីអនុគ្រោះផងទានដើម្បីឱ្យស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត៕