ទីតាំងល្បែងឆ្នោតយួនដុះស្លែមួយកន្លែងក្នុងទឹកដីខណ្ឌ៧មករាដែលស្គាល់ច្បាស់ថាជារបស់ចែលីគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ

(ភ្នំពេញ)៖​ កន្លែងបើកល្បែងឆ្នោតយួនចំហស្វាគមន៍រង់ចាំក្រុមញៀនល្បែងចូលទៅចាក់ ជ្រកក្រោមស្លាកយីហោសាលាបង្រៀនបើកបររថយន្តកំពុងផ្ទុះការរិះគន់ទៅកាន់សំណាក់អាជ្ញាធរថា បានបើកដៃឱ្យមេល្បែងចូលមកបំផ្លាញគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលខណៈដែលបណ្តាខណ្ឌនីមួយៗ បាននឹងកំពុងបោសសំអាតនៃការកកើតល្បែងស៊ីសង។

ទីតាំងល្បែងឆ្នោតយួនជាច្រើនកន្លែងដែលកំពុងល្បីខាងលើនេះត្រូវបានគេទម្លាយថា បានបើកឡើងដុះស្លែទៅហើយដែលមានស្ត្រីម្នាក់ឈ្មោះហៅថា ចែលីជាមេល្បែងចាក់ឫសក្នុងមូលដ្ឋានខណ្ឌ៧មករា។

បើតាមលោកថេង ស៊ីថុល ដែលជាអភិបាលខណ្ឌ៧មករាបានលើកឡើងប្រាប់អ្នកសារព័ត៌មានយើងថាឱ្យតែលោកដឹងទីតាំងល្បែងត្រង់កន្លែងណាលោកនឹងបញ្ជាចុះបង្ក្រាបឱ្យខានតែបាន។

ប៉ុន្តែមកដល់ចំនុចនេះអ្នកសារព័ត៌មានយើងបានបង្ហើបជូនលោកអភិបាលខណ្ឌមួយទីតាំងដែលកំពុងផ្ទុះការរិះគន់ទៅលើអាជ្ញាធរថា មួយទីតាំងនោះមានក្នុងសង្កាត់ផ្សារអូរឬស្សីទី២ ខណ្ឌ​៧មករា ស្នើសុំលោកអភិបាលមេត្តាជួយពិនិត្យផងព្រោះថាកន្លងមកពុំដែលឃើញអាជ្ញាធរឬសមត្ថកិច្ចរូបណាយកចិត្តទុកដាក់ចូលទៅទប់ស្កាត់ទីតាំងល្បែងខាងលើនោះឡើយ។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថាប្រហែលជាមេឆ្នោតមាន អំណាចធំជាងទើបអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប។

ទោះជាយ៉ាងណាគេនៅតែសង្ឃឹមយ៉ាងមុតមាំថា លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកជុន ប៊ុនណាន ដែលជាមេប៉ូលីសខណ្ឌ៧មករាទើបនឹងឡើងថ្មីនឹងចុះបង្ក្រាបទីតាំងល្បែងឆ្នោតយួននេះជាក់ជាពុំខានដើម្បីចូលរួមលើកកម្ពស់គោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាដល់អភិបាល រាជធានី-ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare