ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពតកំពុងបើកលេងយ៉ាងអនាធិបតេយ្យដោយមិនញញើតសមត្ថកិច្ច តើសមត្ថកិច្ចដឹងឬមិនដឹង?
(ខេត្តកំពត)៖ ទីតាំងល្បែងស៊ីសងមួយកន្លែងដែលគេស្គាល់ច្បាស់ថា នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងអោយមកលេងនៅទីនេះដោយមិនក្លាចញញើតសមត្ថកិច្ចបង្ក្រាបសោះឡើយ។
ជាក់ស្តែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤ មានមហាជន និងអ្នកសារព័ត៌មានជាច្រើនឆ្ងល់ថា ទីតាំងល្បែងយូគីដុះស្លែ និងមាន់ជល់អនឡាញ កន្ទុយលេខ ល្បែងស៊ីសងចំរុះមួយកន្លែងនេះហេតុអី្វនៅដំណើរការបានយ៉ាងរលូនឬមួយមានអ្វីពិសេស? ដូច្នេះសូមលោកមេប៉ុស្តិ៍ម៉ាក់ប្រាំង្គ និងលោកអធិការស្រុកទឹកឈូជួយពិនិត្យផង ទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត។
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្តឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវទីសាធារណៈលើកលែងបដាតាមកាស៊ីណូស្របច្បាប់លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕