
កម្លាំងកងរាជអាវុធហត្ថចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងថ្នាំញៀន២២កញ្ចប់នៅស្រុកពាមរក៍
(ខេត្តព្រៃវែង)៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង។
នៅវេលាម៉ោង ១១:២០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៍ចំនួន០៨នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើគ្រឿងញៀននៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតនៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ជាបន្តបន្ទាប់៖
១/. ឈ្មោះ អ៊ុន សុីឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
២/. ឈ្មោះ ភិន សុភីម ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៣/. ឈ្មោះ ដន សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៤/. ឈ្មោះ ឌឹម ណែត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៥/. ឈ្មោះ ស្រី រ៉ួន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៦/. ឈ្មោះ រស់ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
៧/. ឈ្មោះ ភិន ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
៨/. ឈ្មោះ យ៉ែម គីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
៩/. ឈ្មោះ សុខ នេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
+ ចាប់យកវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌ ស ចំនួន ២២ កញ្ចប់ទម្ងន់ក្រាមថ្លឹងទាំងសំបកថង់
-ម៉ូតូ០៨គ្រឿង
-ទូរស័ព្ទដៃ១១គ្រឿង
-កែវជក់ថ្នាំញៀន០៥
-ឧបករណ៍ជក់ថ្នាំញៀន០១សម្រាប់
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអ.ហខេត្តដើម្បីបន្តទៅតាមនីតិវិធី។