
និស្សិតស្រីម្នាក់ត្រូវសង្សារចាក់សម្លាប់ក្នុងហាងកាហ្វេរបស់នាង
(សៀមរាប)៖ និស្សិតស្រី ឆ្នាំទី៤ ម្នាក់ត្រូវបានសង្សារចូលទៅចាក់ជាង២០កាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នាព្រឹកថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។ ពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនជនដៃដល់៕