
សមត្ថកិច្ចបានឱ្យដឹងថា មិនបានប៉ុន្មានម៉ោងក្រោយពេលកើតហេតុ កម្លាំងជំនាញបានប្រទះឃើញម៉ូតូរបស់ជនសង្ស័យប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារខាងលិចក្រុងអង្គរធំ
ព័ត៌មានបន្ថែម៖ សមត្ថកិច្ចបានឱ្យដឹងថា មិនបានប៉ុន្មានម៉ោងក្រោយពេលកើតហេតុ កម្លាំងជំនាញបានប្រទះឃើញម៉ូតូរបស់ជនសង្ស័យប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារខាងលិចក្រុងអង្គរធំ (ទ្វារតាកៅ) ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលសង្ស័យថាជនបង្កបានរត់គេចពីកន្លែងកើតហេតុហើយអាចនឹងព្យាយាមធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន។
នារីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយរងការចាក់សម្លាប់ដោយបុរសម្នាក់ដែលសង្ស័យថាជាគូស្នេហ៍នៅតាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាបនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកជនបង្កទាំងក្នុងព្រៃ និងក្នុងទឹកដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។