
សមត្ថកិច្ចបានបញ្ជូនខ្លួនលោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួននៅពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី១ “ម១”)
សមត្ថកិច្ចបានបញ្ជូនខ្លួនលោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួននៅពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី១ “ម១”) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។
លោក លី សាម៉េត ត្រូវបានដាក់ក្រោមការពិនិត្យពីបទៈ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕