ឣ្នកសារព័ត៌មានជិត៧០០នាក់ចូលរួមរៀនវគ្គជំនាញ​គ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល

(ភ្នំពេញ)៖ សមាគមសារព័ត៌មានចំនួន៥បានរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គពិសេសអំពីមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងវិស័យព័ត៌មានបែបឌីជីថលដល់អ្នកធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយដែលមានសិក្ខាកាមចូលរួមជិត៧០០នាក់។ 

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី ១៤ -១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគាររាជបណ្ឌិត្យសភាកម្ពុជា ដោយ​​មានគ្រូឧទ្ទេស និងវាគ្មិនជាខែ្មរ និងបរទេសមកពីក្រសួង​ព័ត៌មាន ក្រសួងបរិស្ថាននិងឣគ្គព្រះរាជឣាជ្ញារងឣមសាលាឧទ្ធរណ៍។

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគម​សារព័ត៌​មានអេឡិចត្រូនិក អឹម អេស ជេ រួមជាមួយសមាគម សារព័ត៌មានចំនួន៣ទៀតជាអ្នករៀបចំវគ្គនេះឡើងក្នុងគោលបំណងបញ្រ្ជាបពីអត្ថប្រយោជន៍លើវិស័យព័ត៌មាន និងអាជីវកម្មតាមបែបបច្ចេកវិទ្យាទំនើបដូចជាអំពីរបៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។ អំពីរបៀបនិពន្ធអត្ថបទព័ត៌មាននិង​មាតិកា សមត្ថភាព​ស្វែងយល់ពីសណ្ដាប់ធ្នាប់ព័ត៌មានឌីជីថលព្រមទាំងសមត្ថភាព​ស្វែង​យល់ពាក្យគន្លឹះនៃវាក្យសព្ទផងដែរ។ 

តាមការរំពឹងទុកវគ្គបណ្តុះបណ្តាលពិសេសនេះនឹងជួយពង្រឹងពង្រីកសមត្ថភាពអ្នកសារព័ត៌មានលើវិស័យឌីជីថល និងបង្កើនគុណភាពផ្សព្វផ្សាយបានឆាប់រហ័សប្រកបដោយគុណភាព មាន​វិជ្ជាជីវៈ និងលើកស្ទួយសេរីភាពខាងសារព័ត៌មានផងដែរ៕ 

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare