ឯកឧត្តម ស្បោង សារ៉ាត ជំរុញដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងគុណភាពការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាពការងាររបស់មន្ទីរ អង្គភាពនានាជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែងដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤  អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តនោះផងដែរក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។
-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត៖
       -ការិយាល័យប្រជាពលរដ្ឋ
       -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារព្រមទាំងបញ្ហាផ្សេងៗផងដែរ។

ក្នុងនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានណែនាំដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសមត្ថភាព ដើម្បីធានាដល់សុខសុវត្ថិភាពការរស់នៅប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពខ្ពស់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare