បបែលក្រៀមផ្ទុកសារធាតុគីមី ហាមឃាត់ចំនួន០២ គីឡូក្រាមត្រូវបានមន្ត្រីសាខាកាំកុងត្រូល នៅផ្សារកងកេងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកងកេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុក្នុងគោលបំណងដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

បើតាមមន្រ្តីបានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម រួមមាន៖ គ្រឿងសមុទ្រស្រស់ (បង្គា មឹង) បបែលក្រៀម សណ្តែកបណ្តុះ ប្រេងឆា ស្ករត្នោត សរសៃគុយទាវ ត្រីប្រឡាក់ និងជ្រក់ត្រសក់។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញងៀតបបែល ចំនួន ០២ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលនៅសាខាខេត្តព្រះសីហនុ។

មន្រ្តីដដែលបន្តថា ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការ ណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare