អគ្គីភ័យឆាបឆេះពីរផ្ទះ ទៅផ្ទះមួយជាបន្តបន្ទាប់គ្មានសល់សរុបឆេះអស់ចំនួន១១ខ្នងផ្ទះ បង្កការភ្ញាក់ផ្អើលទាំងយប់ នៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ= សេចក្តីរាយការណ៍បានបន្ត លោកវរសេនីយ ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ប្រាប់ឲ្យដឹងថា ក្នុងពេលដែលមានគ្រោះអគ្គិភ័យកើតឡើង ខណៈពេលប្រជាពលរដ្ឋកំពុងតែដេកលក់នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាប្រើប្រាស់ម៉ូទ័រតទុយយោរទឹក ដើម្បីបាញ់បណ្តោះអាសន្នក្នុងជំហានដំបូង រួម និងការដងទឹកជះពន្លត់តែភ្លើងមិនបានថមថយនោះទេ ។ ហើយកម្លាំងមូលដ្ឋានបានរាយការណ៍មកបន្ទាប់រថយន្តប្រចាំការក៏ប្រញាប់ចេញទៅអន្តរាគមន៍បាញ់ទឹកជាបន្ទាន់ ។
អធិការនគរបាលស្រុកមេមត់បន្តថា ហេតុការណ៍គ្រោះអគ្គិភ័យនេះបានឆាបឆេះបន្តពីផ្ទះមួយទៅផ្ទះមួយរហូតដល់ទៅ១១ផ្ទះ ក្នុងនោះមាន១-ផ្ទះឈ្មោះជា ចន្ធូ ភេទប្រុស សង់ពីថ្មឆេះខ្លះ ២-ផ្ទះឈ្មោះ ហ៊ួត អេង ភេទប្រុស សង់ពីឈើឆេះម៉ដ្ឋ ៣-ផ្ទះឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុសឆេះម៉ដ្ឋ ៤-ផ្ទះឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី សង់ពីឈើឆេះម៉ដ្ឋ ៥-ផ្ទះឈ្មោះ អ៊ឹង ឆាយ ភេទប្រុស សង់ពីឈើឆេះម៉ដ្ឋ ៦-ផ្ទះឈ្មោះ លាង សុង ភេទប្រុស សង់ពីឈើងឆេះម៉ដ្ឋ ៧ -ផ្ទះឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី សង់ពីឈើ ឆេះម៉ដ្ឋ ៨-ផ្ទះឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី សង់ពីឈើឆេះម៉ដ្ឋ ៩-ផ្ទះឈ្មោះ គ្រួច សំភេន ភេទប្រុស សង់ពីថ្មឆេះខាងមុខ ១០-ផ្ទះឈ្មោះ ឈិន ឈឿង ភេទប្រុស សង់ពីថ្មឆេះខាងមុខ ១១-ផ្ទះឈ្មោះ ហ៊ូវេ ភេទប្រុស សង់ពីឈើឆេះខាងមុខនិងខាងក្រោយខ្លះ ។
អធិការនគរបាលស្រុកមេមត់បញ្ជាក់ថា ក្នុងប្រតិបត្តិការចុះជួយបាញ់ទឹកនេះក៏មានរថយន្តរបស់ខេត្តចំនួន២គ្រឿងបានចូលរួមមកបាញ់ទឹក ក្រោមបញ្ជា និងមានការចុះដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្ត រហូតមកដល់វេលាម៉ោង៤និង៣០នាទីយប់ទាបភ្លឺដោយបានគ្រប់គ្រងស្ថានការបានសឹង១០០ភាគរយ មិនបានឲ្យភ្លើងឆេះរាលបន្តទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតទេ ។ដោយបានប្រើប្រាស់ទឹកអស់ចំនួន៣៥រថយន្ត ជាមួយនោះក៏បានឲ្យរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងនៅប្រចាំការបាញ់ទឹកបន្តរហូតដល់ភ្លឺច្បាស់ ក្នុងហេតុ ការណ៍នេះមិនមានអ្នករងរបួសឡើយ ។
មូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យត្រូវបានសន្និដ្ឋានមកពីទុស្សេខ្សែភ្លើង ចំពោះករណីនេះគឺកើតមានច្រើនណាស់ ចឹងហើយសូមបងប្អូនមានការប្រយ័ត្នជាខ្លាំង ៕