សមាគម​សារព័ត៌មាន​ ០៣​ ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ស្ដីពី​ការមិនឱ្យតម្លៃឆន្ទៈរួមលេីការអនុវត្ដន៍​ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” របស់​អង្គការ​សហប្រជាជាតិ​ UN

សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ សមាគម​សម្ព័ន្ធសារព័ត៌មាន​គេហទំព័រ​កម្ពុជា​ និង​សមាគម​អ្នក​សារព័ត៌មាន​យុវជន​ រួមគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​មិនយលស្របតាម​ការលេីកឡេីង​របស់អង្គការ​សហប្រជាជាតិ​ UN លេីការ​អំពាវនាវ​ស្នើសុំ​ឱ្យព្យួរ​ការ​អនុវត្តន៍​ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែលជាការ​ខិតខំ​ប្រឹងប្រែង​រួមគ្នាតាក់តែង​នីតិវិធី​របស់ក្រសួងព័ត៌​មាន សមាគម​សារព័ត៌មាន​ អង្គភាព​សារព័ត៌មាន​ អ្នកសារព័ត៌មាន​ និង​ភាគី​ពាក់ព័ន្ធ​ដែលត្រីវិស័យលេីការ​តម្រង់​ទិស​ក្នុង​ការ​អនុវត្តសកម្មភាព​ព័ត៌មាន​ និង​សោតទស្សន៍​។

នេះបង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ជា​ការ​បរាជ័យ​មួយដ៏ធំ​របស់​អង្គការ​សហប្រជាជាតិ​ UN ដែលមិន​ផ្ដល់តម្លៃលេីការ​ឯកភាព​ជារួម​ ដែល​មាន​តួអង្គ​ជាច្រើន​បាន​ធ្វើ​ការ​ស្នេីសុំ​ពីគ្រប់​ភាគីពាក់ព័ន្ធ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare