ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានប្រារព្ធពិធីកាន់បិណ្ឌវេនទី១ នៅភូមិគ្រឹះសម្ដេច ជាស៊ីម ស្រុកកំចាយមារ ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវរួមជាមួយឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ លោក អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្តបានប្រារព្ធពិធីរាប់បាត្រ ដាក់បិណ្ឌវេនទី១ ដែលធ្វើនៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

នៅក្នុងពិធីរាប់បាត្រឆ្លងដាក់បិណ្ឌវេនទី១ នេះក៏មានការនិមន្តព្រះសង្ឃចំនួន ១៥ វត្ត ដែលនៅក្នុងស្រុកកំចាយមារដើម្បីវេរប្រគេននូវភត្តាហារ សម្ភារៈបរិក្ខា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងស្រុកកំចាយមារនេះហើយការធ្វើនេះគឺលោកជំទាវ ញ៉ែម សាខន ព្រមទាំងកូនចៅតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ។ ការធ្វើនេះដែរគឺក្នុងគោលបំណងដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង ៧ សន្តានដែលបានធ្វើពលីកម្មជូនជាតិមាតុភូមិ ជាពិសេសសូមឧទ្ទិសមហាកុសល ផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលសម្ដេចបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិពេញមួយជីវិតដើម្បីទទួលបាននូវសន្តិភាព ស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្ដេច និងលោកជំទាវទៅកាន់សុគតិភពកុំបីអាក់ខាន។

ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមបុណ្យធំៗ ដទៃទៀតនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាដែលបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងប្រទេសតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនរបស់ខ្លួនដែលគាត់បានបាត់បង់ជីវិតទៅនោះ។ 

សូមរំលឹកផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare