ប្ដីចិត្តតិរិច្ឆានបានយកកាំបិតអារកសម្លាប់ប្រពន្ធខ្លួនឯងហើយចាក់សម្លាប់ខ្លួនតាមក្រោយដោយសារតែភ្លើងប្រច័ណ្ឌចោលកូនប្រុសទាំង២ឲ្យរស់នៅកំព្រា

កណ្ដាល ÷ ករណីឃាតកម្មដ៏សាហាវឃោរឃៅមួយដោយបុរសជាប្តីបានយកកូនកាំបិតចុងស្រួចមកចាក់សម្លាប់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មហើយក៏បានយកកាំបិតមកអារក ខ្លួនឯងតាមក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ដែរតែត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់និងភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់នឹងក្លោងទ្វារវត្តអន្លង់រមៀតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សពស្រ្តីរងគ្រោះមាន ឈ្មោះ អឹម ពៅ ភេទ ស្រី អាយុ ៤០ឆ្នាំ មុខរបរជា មេផ្ទះ និងមានកូនប្រុសចំនួន២នាក់ កូនបងទី១ ឈ្មោះ វិចិត្រ រតនៈ ភេទ ប្រុស អាយុ១៤ឆ្នាំ និងទី២ ឈ្មោះ វិចិត្រ រតនា ភេទ ប្រុស អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្ដាយ មានស្រុកកំណើតនៅភូមិ កំពង់ទួល ក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនដៃដល់ជាឃាតករមាន ឈ្មោះ ពេជ្រ វិចិត្រ ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរជាអ្នកលក់បុកល្ហុង និងសាច់ក្រកតាមរទេះម៉ូតូត្រូវជាប្ដីជនរងគ្រោះដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ អឹម ពេជ្រ បានរៀបរាប់ឲ្យដឹងថា ជនរងគ្រោះនិងជនដៃដល់តែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃគឺដោយសារតែភ្លើងប្រច័ណ្ឌ រហូតមកដល់ ថ្ងៃទី២៦ ខែ តុលានេះ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ជនដៃដល់ជាប្ដីក៏បានឈ្លោះប្រកែកគ្នាម្ដងទៀតទើបឈានទៅដល់យកកូនកាំបិតចុងស្រួចមកចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមក្នុងផ្ទះរបស់ខ្លួនហើយក៏បានចាក់សម្លាប់ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ដែរតែដោយសារមុខរបួសធ្ងន់ធ្ងរពេកក៍ត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលទៅដល់មន្ទីរពេទ្យ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាវត្ថុតាងនៅនឹងកន្លែងកើតុរួមមានកូនកាំបិតចុងស្រួចមួយដើមមានរុំដងនៅក្រណាត់ខ្មៅដែលគេសម្រាប់កាត់ក្រណាត់នៅក្នុងរោងចក្រនិងក្រណាត់សម្រាប់រៀបចំតុបណ្ដាការ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលលើរួចរាល់ក៏បានយកខ្សែមកចងហ៊ុំព័ទ្ធនៅខាងមុខផ្ទះដើម្បីកុំឲ្យអ្នកគ្មានភារកិច្ចចេញចូលហើយក៏បានទាក់ទងទៅផ្នែកជំនាញធ្វើកោសល្យវិច្ឆ័យរបស់ក្រសួងមហាផ្ទៃគឺលោក នង សុវណ្ណារ័ត្នឱ្យចុះមកដើម្បីត្រួតពិនិត្យមើលទើបដឹងថាជនរងគ្រោះគឺដោយសារតែប្ដីដែលជាជនដៃដល់យកកូនកាំបិតចុងស្រួចមកចាក់សម្លាប់ទៅលើជនរងគ្រោះដោយពិតប្រាកដមែន។ ចំណែកសពជនរងគ្រោះនិងជនដៃដល់ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ទើបប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare