Latest News

អាចោរជើង ១ កំពុងបង្ហាញវត្តមានទាក់ទាញភ្ញៀវជិតឆ្ងាយឱ្យមកលេងសប្បាយ ចាញ់សល់តែគូថខោនៅផ្ទះឈ្មោះវិរៈជិតគល់ស្ពានស្ទឹងមានជ័យ តែមិនដឹងថាសមត្ថកិច្ចសាមីបានជ្រាបឬក៏អត់?

ភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាអាចោរជើង១ បានកំពុងបង្ហាញវត្តមាននៅជិតគល់ស្ពានស្ទឹងមានជ័យដោយមានអ្នកញៀនល្បែងមកពីគ្រប់ទិសទីចេញចូលលេងយ៉ាងអនាធិបតេយ្យ។

អ្នកញៀនល្បែងជាច្រើនបាននាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង ហាក់គ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចអ្វីបន្តិចសោះពិសេសមិនខ្លាចញញើតនឹងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩។
ពាក្យចាស់ពោលថា ៖ ល្បែងតែងរេ ជួនគេ ជួនគេ ជួនគេ មិនងាយទេឈ្នះបទល្បែង ដោយអ្នកខ្លះចាញ់អស់លុយរាប់លានតែនៅតែមិនរាងចាល ឲ្យតែបានអ៊ុតឃើញក្រាស់-ស្តើងក៏អស់ចិត្តដែរ និងនៅតែប្រមូលផ្តុំគ្នាដើម្បីមកចាក់ភ្នាល់ល្បែងយ៉ាងអនាធិបតេយ្យដដែលៗនៅចំណុចជិតគល់ស្ពានស្ទឹងមានជ័យជិតតារាងបាល់នៅផ្ទះឈ្មោះវិរៈ ។ គេលេងនៅជាន់លើស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហាក់ដូចជាមិនខ្លាចញញើតសមត្ថកិច្ចចាប់វ៉ៃខ្នោះអីបន្តិចសោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា ៖ ម្ចាស់បនល្បែងមានឈ្មោះ វិរៈ បានបើកលេងដុះស្លែររាប់ឆ្នាំមកហើយ។ ប្រជាពលរដ្ឋធ្វើការសំណូមពរទៅដល់លោក ពេជ្រ កែវមុន្នី អភិបាល ខណ្ឌមានជ័យនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិសេសសមត្ថកិច្ចសាមី សូមមានវិធានការផ្លូវច្បាប់ចាប់បុគ្គលពាក់ព័ន្ធដាក់ទោសនិងបិទទីតាំងល្បែងស៊ីសងដុះស្លែនេះផងបើមិនដូច្នោះទេ ប្រជាពលរដ្ឋគ្មានឡើយសេចក្តីសុខព្រោះត្រូវប្រឈមមុខនឹងភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលកើតចេញពីល្បែងស៊ីសងនេះឯង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare