រថយន្តធុនធំសណ្ដោងរុឺម៉កមួយគ្រឿងបានរេចង្កូតទៅបុករះរបងផ្ទះរបស់ប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងព្រឹកតែម្ដង..

ភ្នំពេញ÷រថយន្តធន់ធំសណ្ដោងរុឺម៉កបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករះរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយនៅក្នុងឧបទ្ទវហេតុនេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចភូមិបឹងធំ២ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាជនរងគ្រោះត្រូវជាម្ចាស់ផ្ទះបានរៀបរាប់ប្រាប់មកដល់សារព័ត៌មានយើងឲ្យបានដឹងថា នៅមុនពេលហេតុការណ៍នេះកើតឡើងគាត់បានឃើញបុរសម្នាក់បើកបររថយន្តធុនធំសណ្ដោងរុឺម៉កក្បាលពណ៌ខៀវលាយសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-8957 បើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតចូលមកបុកបង្គោលសសរជញ្ជាំងបណ្ដាលឱ្យបាក់និងដាច់អស់មួយផ្ទាំងចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខអស់ទាំងស្រុង សំណាងល្អម្ចាស់ផ្ទះនិងអ្នកបើកបរបានរួចផុតពីគ្រោះថ្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលលើរួចរាល់ក៏បានទុកពេលវេលាឱ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងដោយភាគីខាងម្ចាស់ផ្ទះទាមទារសំណង់ចំនួន(២០០០ដុល្លារ)យកទៅជួសជុលរបងផ្ទះរបស់គាត់វិញដើម្បីបញ្ចប់រឿង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare