
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនព្រមទាំងចាប់ខ្លួនជនជាតិនីហ្សេរីយ៉ា ម្នាក់និងរឹបអូសគ្រឿងញៀនជិតកន្លះគីឡូក្រាមនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយ លោកវរសេនីយ៍ ទោ វ័រ វុទ្ធា នាយករងមន្ទីរព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវនិងចុះបង្រ្កាបនៅចំណុចក្រោយវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់:
-ឈ្មោះ Lebechi Charles kelichi ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិ នីហ្សេរីយ៉ា កាន់លិខិតឆ្លងដែងលេខ A08315794 មុខរបរ មិនពិតប្រាកដ។
ខ-វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម ។