បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តកូរ៉េដឹកទំនិញបើកបុក គូទរថយន្តហុីយ៉ាន់ដាយសណ្ដោងរ៉ឺម៉កចតស្ងៀម


ភ្នំពេញ ÷បុរសម្នាក់រួមដំណើនិងបុរសពីនាក់ទៀតបើករថយន្តកូរ៉េដឹកទំនិញសំពេញសំពោងមួយគ្រឿងរេចង្កូតទៅបុករថយន្តហុីយ៉ាន់ដាយសណ្ដោងរឺម៉កចតស្ងៀមពីក្រោយពេញពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗនៅនិងកន្លែងរឺឯពីនាក់ទៀតរបួសធ្ងន់ស្រាលត្រូវបានបញ្ជួនទៅមន្ទីពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តសណ្ដោងរត់គេចខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង ៣និង ១០ នាទី ទៀបភ្លឺឈាន ចូលថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយក្នុងភូមិ អន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ។

សពជនរងគ្រោះមាមឈ្មោះ វិន ភេទប្រុស អាយុ៣៦ឆ្នាំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយតោនកន្លះដឹកទំនិញនំកញ្ចប់សំពេញសំពោងមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 3D-8929 បើកបរដោយបុរសម្នាក់រួម ដំណើរនិងបុរស ២នាក់ទៀត បានធ្វើដំណើរ
តាមបណ្ដោយផ្លូវហាណូទិសពីត្បូងទៅជើងស្ថានភាពងងុយដេក លុះមកដល់ចំណុចកើតហេតុខាងលើ តៃកុងក៏បានងោកមួយភាំងក៏រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកគូថរថយន្តហុីយ៉ាន់ដាយសណ្ដោងរឺម៉កមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ3D-9618ចតស្ងៀមពេញទំហឹងបណ្ដាលធ្វើឲ្យបុរសម្នាក់ជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗនិង
ពីនាក់ទៀតរបួសធ្ងន់ស្រាល។
សពមានឈ្មោះវិនភេទប្រុសអាយុវ៣៦ឆ្នាំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare