
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌទី១៣)
ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។
ក្នុងឱកាសនេះ សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងសូមកុំជួបជុំមនុស្សច្រើន ជំនួសមកជួបជុំនិងជជែកគ្នាតាមរយៈអនឡាញវិញ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ រាល់ការធ្វើដំណើរសូមកុំប្រើប្រាស់មធ្យោបាយសាធារណៈផ្ទុកមនុស្សច្រើន និងពេលធ្វើដំណើរត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុល និងលាងដៃដោយសាប៊ូ បើកកញ្ចក់រថយន្តឲ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងបើកបរត្រូវគោររពច្បាប់៕