ល្បីថាជនល្មើសឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ បាន​ឈូសឆាយព្រៃ​ភ្នំធ្វើជាផ្លូវ​ទៅដល់​តំបន់​ព្រៃភ្នំ​ក្រមុំ​ជ្រើម ដើម្បីធ្វើសកម្មភាព​កាប់​ឈើ​នៅលើភ្នំជាតំបន់ការពារនោះ

បើអញ្ចឹងមែននោះ???

ខេត្តពោធិ៍សាត់= យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ​រស់នៅស្រុកភ្នំក្រវ៉ាញ បាន​ឲ្យrssk-news ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មានក្រុមជនល្មើសឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ បាន​ឈូសឆាយព្រៃ​ភ្នំធ្វើជាផ្លូវ​ទៅដល់​តំបន់​ព្រៃភ្នំ​ក្រមុំ​ជ្រើម ដើម្បីធ្វើសកម្មភាព​កាប់​ឈើ​នៅលើភ្នំជាតំបន់ការពារនោះ ហើយបន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។

ជាក់ស្តែង​​ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ​ម៉ុង​ការី ឃុំ​រវៀង ស្រុក​ភ្នំក្រវាញ ខាងលើបាន​បញ្ជាក់ថា ឈ្មួញ​២​នាក់​ ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ នេះបច្ចុប្បន្នកំពុង​បំពាន​ចូល​កាប់​ឈើ​ក្នុង​ព្រៃភ្នំ​ក្រមុំ​ជ្រើម អូរ​ឆ្ពង់ ហើយ​ដឹកជញ្ជូន​ចេញយ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​ ។

ចំណែក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ភ្នំក្រវាញ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​រវៀង យ៉ាង​ពេញបន្ទុក​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ម៉ុង​ការី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ មាន​រថយន្ត​ម៉ាក​រ៉េវ​ចំនួន​៤​គ្រឿង​និង​ត្រាក់ទ័រ​២​គ្រឿង​កំពុង​ឈូសឆាយ​ធ្វើ​ផ្លូវ​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃភ្នំ​ក្រមុំ​ជ្រើម យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ទាល់តែសោះ​។ បើតាម​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រវៀង បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​និង​សមត្ថកិច្ច​អាវុធហត្ថ ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ទើប​មិន​បង្ក្រាប​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ ហើយ​ទុក​ឲ្យ​ឈ្មួញ​ទាំង​២​នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ បាន​ឲ្យ​ដឹងថា សម្រាប់​ឈើ​មួយ​រថយន្ត​ឈ្មួញ​ទាំង​២​នាក់​នេះ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងតិច​ចាប់ពី​២០០​ដុល្លារ​ដល់​៤០០​ដុល្លារ​ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ម៉ុង​ការី ឃុំ​រវៀង បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃភ្នំ​ក្រមុំ​ជ្រើម អូរ​ឆ្ពង់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ ធ្វើ​សកម្មភាព​បំផ្លាញ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ​​។

ប្រជាពលរដ្ឋ​បាន​លើកឡើងបន្តថា កន្លងមក​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ធ្លាប់​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​២​គ្រឿង​របស់​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មោះ ញ៉ា​ញ់ នេះផងដែរ ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ដោះស្រាយ ។

ពាក់ព័ន្ធនិងបញ្ហានេះ ខាងអង្គភាពrssk-news យើងខ្ញុំនៅពុំទាន់សុំការពន្យល់ណាមួយ​ពីលោក ប៉ាន់ មរកត ប្រធានមន្ទីបរិស្ថានខេត្តពោធិ៍សាត់ បាននៅឡើយទេដោយសារទូរស័ព្ទខលមិនចូល ដោយឡែកខាងមន្ត្រីពាក់ព័ន្ធក្នុងខេត្តនេះយើងខ្ញុំមិនមានលេខទូរស័ព្ទ ។ ខាងអង្គភាព rssk-news យើងរង់ចាំទទួលការបកស្រាយរាល់ម៉ោងការងារ តាមរយះលេខទូរស័ព្ទ 095672231/081680133 ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare