ឈេីជាង១០០កំណាត់ ដែលបង្ក្រាបនៅជិតស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថលេខ ៧៨៧ នៅស្រុកអណ្តូងមាស គេសង្ស័យថាជា…!

ឈេីជាង១០០កំណាត់ ដែលបង្ក្រាបនៅជិតស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថលេខ ៧៨៧ នៅស្រុកអណ្តូងមាស គេសង្ស័យថាជា…!

ខេត្តរតនគីរី៖ មហាជនដាក់ការសង្ស័យ ហើយក៏មានងឿងឆ្ងល់ដើរគ្រវីក្បាលដូចគោស្រាុំងទិចថា៖ខណៈពេល ដែលមានការបង្រ្កាបបទល្មើសព្រៃឈើ បានកើតឡើងយ៉ាងកក្រើកក្នុងដែនដីស្រុកអណ្តូងមាស ក្នុងខេត្តរតនគីរី ដែល មានគំនរឈើជាង១០០កំណាត់ ដែលក្រុមឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកនៅចំណុចចំការច័ន្ទី បានលាក់ខ្លួននៅក្រោយស្នាក់ការសន្តិសុខលេខ៧៨៧ កងរាជអាវុធហត្ថចំងាយមិនដល់៥០០ម៉ែត្រផងនោះគឺស្ថិតនៅភូមិ ចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី តែបែរជាប្រធានស្នាក់កាសន្តិសុខរឆ្លើយថាមិនដឹងទៅវិញ។ការបង្រ្កាបឈេីនេះ បានធ្វើឡើងនៅ រសៀលថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០១៩ក្រោយពីមានរាយការពីប្រជាពលរដ្ឋដល់អជ្ញាធ័រខេត្ត។គំនរឈេីទាំងនោះដែលបានធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេង និងស្ថិតនៅក្រោមឃ្លៀករបស់ស្នាក់ការសន្តិសុខអាវុធហត្ថ៧៨៧ គឺត្រូវបានបែកធ្លាយ និងមានការចុះបង្រ្កាប ដោយមានការចូលរួមដោយ កម្លាំងកងរាជអាវុធហត្ថខេត្តស្រុក និងប៉ូលិស បានបង្ក្រាបរិបអូសប្រភេទឈើលេខ១បានជាង១០០កំណាត់ យកទៅរក្សាទុកនៅស្នាក់ការសន្តិសុខអាវុធហត្ថ៧៨៧តែម្តង។ តែការបង្រ្កាបនេះ ក៏ធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំង ដោយសារតែ កម្លាំងកងរាជអាវុធហត្ថនាំយកតែឈើ(ចាប់យកតែឈេី) ចំណែកឡានប្រគល់ឲ្យឈ្មួញឈើទៅវិញ ។រថយន្តឡង់គ្រីស័រកែឆ្មៃចំនួន០២គ្រឿងមិនត្រូវរឹបអូសនោះទេពោលគឹយកតែឈេីតែប៉ុណ្ណោះ នៅក្នុងទីតាំងស្តប់ឈើនៅចំនុចភូមិចាយ កន្លែងភូមិសាស្រ្តតែមួយជាមួយចំនួនឈើជាង១០០កំណាត់ តាមសេចក្តីរាយការណ៍ថា ការបង្ក្រាបនោះពុំត្រូវបានសមត្ថកិច្ចឃាត់រថយន្តទុកនោះឡើយ គឺ-រថយន្តឡង់គ្រីស័រ កង់ឌុបចំនួន ២គ្រឿង-បានទំលាក់ឈើចេញពីរថយន្ត ដោយសមត្ថកិច្ចយកតែឈើ ទុកឲ្យរថយន្តនោះនៅបន្តសកម្មភាពដឹកឈើខុសច្បាប់បន្តទៅទៀតឬយ៉ាងណា? ចំនុចនេះ ធ្វើឲ្យមានការងឿងឆ្ងល់ថា ហេតុអ្វី?បានជា សមត្ថកិច្ចកងរាជអាវុធហត្ថញ៉ាង មិនហ៊ានដកហូត រថយន្តទាំងនេះ ឬក៏មានភាគហ៊ុន វិនិយោគជាមួយនិងក្រុមឈ្មួញឈើទាំងនោះបានជាមិនហ៊ានប៉ះពាល់ ហើយការចាប់ឈើរបស់ឈ្មួញដ៏ល្បីនេះ គឺបានអូសបន្លាយពេលវេលាចាប់តាំងពីល្ងាចថ្ងៃទី​១៦រហូតដល់ល្ងាចថ្ងៃទី១៧ ទើបយកឈើចេញ០១រថយន្ត ដែលជាការសង្ស័យថាជាចេតនាអូសបន្លាយដើម្បីឲ្យឈ្មួញចរចារ។តាមសេចក្តីរាយការបន្ថែមទៀតថា៖ ទីតាំងស្តប់ឈើនេះ គឺជាឈើរបស់លោក នីកាចាញ ដែលត្រូវបានគេដឹងថា ជាមេឈ្មួញដ៏ល្បីក្នុងខេត្តរតនគីរី ដែលបានជះទឹកលុយមួយចំនួន ធំដល់កងកម្លាំង និងអាជ្ញាធរ ធ្វើឲ្យធ្វេីអោយខ្លបខ្លាចមិនហ៊ានបង្រ្កាប ទីតាំងស្តបឈើរបស់ លោក នីកាចាញ សូម្បីតែលោក ថង សាវុន អភិបាលខេត្តរតនគីរី ក៏អត់មានលទ្ធភាពក្នុងការបង្រ្កាបដែរ ទើបធ្វើឲ្យឈ្មួញ ឈើនេះ យកកំទេចលុយបន្តិចបន្តួចទិញតួនាទី សមត្ថកិច្ច ពីការបង្រ្កាបមកមិនបង្ក្រាបនិង ធ្វើជាអ្នកមើលផ្លូវ ហៅកាត់ថា អ្នកកាងបទល្មើសជំនួសឈ្មួញទៅវិញ។ប្រភពត័ត៌មាន បានបន្តថា ជួនកាលការបង្រ្កាប បទល្មើសឈើរបស់លោក លោក នីកាចាញ គឺគ្រាន់តែជាឆាកល្ខោន បន្លំភ្នែកមហាជន ឬអ្នកសារព័ត៌មានមួយចំនួនតែប៉ុណ្ណុះ តែពុំបានដឹងពីសកម្ម ភាពពិត របស់ ឈ្មួញដែលកំពុងតែឃុបឃិតគ្នា ជាមួយកម្លាំងជំនាញ និងកងកម្លាំងប្រព្រឹត្តផ្ទុយពី ឆន្ទះរបស់ ខ្លួន ដែលក្នុងនាមជាកងកំលាំងជាអ្នកថែរក្សាអភិរក្សធនធានធម្មជាតិទាំងនោះ ។មហាជនទូទៅសំណូមពរដល់ឯ.ឧត្តម សៅ សុខា មេប៉េអឹមលេីផ្ទៃប្រទេសមេតា្ត ជួយមេីលកូនចៅនៅស្នាក់ការ៧៨៧នេះផងព្រោះមានបទល្មេីសព្រៃឈេីនៅក្រោយស្នាក់របស់ខ្លួនបែរឆ្លេីយថាមិនដឹងមិនឮទៅវិញឬមួយ ចេតនាឃុបឃិតជាមួយក្រុមឈ្មួញឈេីទាំងនោះ៕ កាលរិយាល័យនិព្ធរបស់ rssk-news យើងខ្ញុំលេខទូរស័ព្ទ 08168033 យេីងខ្ញុំរាល់ម៉ោងធ្វេីកា

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare