ក្រុមឈ្មួញដឹកឈើទៅលក់នៅប្រទេសវៀតណាម តាមស្រុកអណ្តូងមាស អត់មានសមត្ថកិច្ចណាហានចេញមុខបង្ក្រាប

ក្រុមឈ្មួញដឹកឈើទៅលក់នៅប្រទេសវៀតណាម តាមស្រុកអណ្តូងមាស អត់មានសមត្ថកិច្ចណាហានចេញមុខបង្ក្រាប

ខេត្តរតនគីរី = តាមសេចក្តីរាយការដែល rssk-news ទទួលបានថា កាលពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះតាមរយះអ្នកភូមិនៅខេត្តរតនគីរី និយាយថាពិតជាមានការចរចាណ៍រថយន្តដឹកឈើចាប់ពី៥០ឡើង ទៅ ៧០ គ្រឿង ចេញតាមផ្លូវច្រកអណ្តូង មាស ដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម បានដោយរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានធ្វើការបង្រ្កាបទាល់តែសោះ។

ប្រភពច្បាស់ការពីពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបាននាំគ្នាបង្ហើបមកប្រាប់អ្នកសារព័ត៌យើងអោយបានដឹងថា សកម្មភាពដឹកជញ្ជូនឈើរបស់លោក ហ៊ូវ ជីវៃ និងឈ្មោះ នីកាចាញ ត្រូវបានដំណើរការបានយ៉ាងរលូន ប្រហែលជាចៅហ្វាយខេត្ត ឫសមត្ថកិច្ចពាក់ព័ន្ធបើកដៃឲ្យក្រុមឈ្មួញរកសុីដឹកជញ្ជូន ឈើ ចេញតាមផ្លូវអណ្តូងមាស យកទៅលក់នៅឯប្រទេសវៀតណាម បានយ៉ាងស្រួល ឫមួយជាឆ្នាំបាយរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានជាមិនហ៊ានធ្វើការបង្រ្កាប បើចឹងមែននោះ ពិតជា រលាយហិនហោចអស់ហើយធនធានធម្មជាតិនៅខេត្តរតនគីរី។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបានលើកដៃសំពះមកដល់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និង ឯគឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមប្រើកណ្តាប់ដៃដែកចុះធ្វើការង្ក្រាប ការកាប់បំផ្លាញព្រៃឈើដែលជាសម្បតិ្តធម្មជាតិនៅក្នុងខេត្តរតនគីរីនេះផង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare