យុវជន០២នាក់ និងវត្ថុតាងមួយចំនួន ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកឈ្នួល ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន


ខេត្តក្រចេះ= តាមសេចក្តីរាយការថា នៅវេលាម៉ោង១០និង៣០នាទី នាព្រឹកថ្ងែទី ១២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថស្រុកឈ្នួុល ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ៅ សុផុន បានបើកប្រត្តិប័ត្តការណ៍ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយករណីនៅចំណុច ភូមិក្រញូងសែនជ័យ ឃុំក្រញួងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ ។
សេចក្តីរាយណ៍បន្តថាប្រត្តិប័ត្តការណ៍ខាងលើនេះ ដោយមានការជួុយសម្រ សម្រួល ពីសំណាក់លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ផងនោះ ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យសរុប បានចំនួន២នាក់មាន
ទី១ .ឈ្មោះ ទៀត ម៉ាត់ ភេទ ប្រុស
អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខ
របរ មិនពិតប្រាកដ
ទី២. ឈ្មោះ ថុល វែ ភេទ ប្រុសអាយុ ១៧ ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ
អ្នកទាំង ២ រស់នៅភូមិ ស្នែង ឃុំ
ស្រែ ខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ។ ក្នុងរឹបអូសបានវត្ថុតាងមានម្សៅក្រាមពណ៏សរ សង្ស័យសារធាតុញៀនៃចំនួន ៤ កញ្ចប់ (ធំ១តូច ៣) ទូរស័ព្ទ ៣ គ្រឿង (ខួច ១)
-ដែកកោះ ២ – លុយក្លែងក្លាយ ២០០ ដូល្លា – ប្រាក់រៀល ៩៦០០រៀល និង ប្រាក់ដុល្លា ៦ ដូល្លា – កាបូបលុយ១ – ប្រដាប់ចូកគ្រឿងញៀន ១ – ជំពាមកៅស៊ូ១- ដបទឹកសុទ្ធ Lyyon១-
កាំបិតផ្គាគ់១- ដាវសាំមារែ១- ម៉ូតូ
C.១២៥ . ១ គ្រឿង ពណ៏ ខ្មៅ
ពាក់ស្លាកលេខ 1 CC 6570 ភ.ព និង សម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន ។
បន្ទាប់ពីធ្វើការឃាត់ខ្លួុនក្នុងបទល្មើសជាក់ស្តែង ហើយសារសួុរបន្ថែម បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថស្រុកឈ្នួល ជាបណ្ដោះអាសន្នសិន ដើម្បីកសាងសំណុំរឿង បញ្ជួនបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត តាមនីតិវិធី ៕

យុវជន០២នាក់ និងវត្ថុតាងមួយចំនួន ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកឈ្នួល ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare