ដោយសារតែភ្លើងប្រចណ្ឌនគរបាលស័ក្តិ៤កន្លះម្នាក់ ដាច់ចិត្តបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ


ភ្នំពេញ៖នាព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មមួយករណីទៀតហើយ ដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយប្តីមានតួនាទីជានគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ គួរអោយរន្ធត់បំផុត ។

អំពើឃាតកម្មនេះ គឺ បានកើតឡើងនៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្តីរូបនេះមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ។ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។

ចំពោះមូលហេតុនៃអំពើឃាតកម្ម នេះ ត្រូវបានលោកអធិការខណ្ឌមានជ័យ អះអាងជាបឋម ថា កើតឡើងពីភ្លើងប្រចណ្ឌ ដោយប្រពន្ធបានប្រចណ្ឌប្តីដែលប្រជុំយូរៗពេក ពេលមកដល់ផ្ទះវិញ ទើបកើតជម្លោះនឹងគ្នា ឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចមកបានបាញ់សម្លាប់ខ្លួនឯងតែម្តង។

ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare