អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃថា៖សម្ដីលោក អេង ឆៃអ៊ាង ធ្វើការអត្ថាធិប្បាយក្នុងវិទ្យុបរទេសកន្លងទៅ គឺជាសម្ដីគ្មានខ្លឹមសារ!


(ភ្នំពេញ)៖ក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការបដិសេធចោលទាំងស្រុងចំពោះការលើកឡើងរបស់ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយជាប់បម្រាមតុលាការកម្ពុជា ។
ដែលកំពុងរស់នៅក្រៅប្រទេស ដោយបានធ្វើការអត្ថាធិប្បាយ ក្នុងវិទ្យុបរទេសមួយ កាលពរីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះ ។
ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា៖ ជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ។

អ្នកនាំពាក្យក្រសួងថា៖ការអធិប្បាយនេះបានបញ្ជាក់អោយឃើញពីចរិតពិត នៃអ្នកនយោបាយ ប្រឆាំងដែលមានភ្នែកភ្លឺ តែធ្វើពុតជាមនុស្សខ្វាក់ ធ្វើមិន មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកន្លងមក និងកំពុងបន្តអភិវឌ្ឍន៍នាបច្ចុប្បន្ននេះ ។ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា៖ ប្រសិនការលើកឡើងរបស់ឈ្មោះ អេង ឆៃអ៊ាង មែននោះ រាជរដ្ឋាភិបាលមិនអាចស្ថិតនៅគង់វង្សរហូតដល់សព្វថ្ងៃនេះឡើយ ហើយក៏មិនអាចកសាងប្រទេសជាតិអោយរីកចម្រើន និងរក្សាបានសន្តិសុខ សន្តិភាពជូនប្រទេសជាតិ សុខចម្រើនជូនប្រជាពលរដ្ឋ បានដូចសព្វថ្ងៃនេះឡើយ។

ក្រសួងមហាផ្ទៃ ចាត់ទុកថា ការអត្ថាធិប្បាយរបស់ឈ្មោះ អេង ឆៃអ៊ាង «គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ»៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare