សមត្ថកិច្ចបង្ក្រាបជនសង្ស័យជួញដូរចែកចាយគ្រឿងញៀនដោយខុសច្បាប់ចំនួន០៦នាក់នៅស្រុកស្វាយជ្រំនិង០១នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ជនសង្ស័យចំនួន០៧នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ជាប់ចោទពីបទប្រើប្រាស់ចែកចាយគ្រឿងញៀនដោយខុសច្បាប់រួមទាំងវត្ថុតាងគ្រឿងញៀន៣១កញ្ចប់និងអាវុធខ្លី១ដើម ដាវសាមរ៉ៃ០១ដើម។

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ឃាត់ខ្លួនជនសង្ស័យ៦នាក់ពីបទប្រើប្រាស់ចែកចាយគ្រឿងញៀនដោយខុសច្បាប់ ជនសង្ស័យរួមមាន៖
១.ឆេង វិទ្ធីភេទប្រុសជាតិខ្មែរ អាយុ៣២ឆ្នាំមុខរបរសំអាងការ រស់នៅភូមិជៀសឬស្សីឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
២.មាំង ចាន់តាយ ភេទប្រុស អាយុ១៦ឆ្នាំជាតិខ្មែររស់នៅភូមិបឹងអណ្តែតឃុំតាសួសស្រុកស្វាយជ្រំ។
៣.គង់ សាម៉េត ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិបាយ៉ាបឃុំបាសាក់ ស្រុកស្វាយជ្រំ។៤.ព្រាប ពិសិដ្ឋ ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិបាយ៉ាប ឃុំបាសាក់ស្រុកស្វាយជ្រំ។៥.ម៉ម សីហា ភេទប្រុស អាយុ២០ឆ្នាំមុខរបរសន្តិសុខឯកជន រស់នៅភូមិកន្ទួតប្រោងឃុំគោកព្រីងស្រុកស្វាយជ្រំ។


៦.មឿន សីហា ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គកប្បាស់ឃុំគោគព្រីងស្រុកស្វាយជ្រំ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដក់ហូតវត្ថុតាងរួមមាន៖១,ម្សៅក្រាមសថ្លា សង្សយ័ជាថ្នាំញៀន មេតំហ្វេតាមីនចំនួន១៥កញ្ចប់។២,ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង ,៤,ទូរសព្ទ័ ០៥គ្រឿង ៥,ដាវសាំរ៉ៃ០១ដើម
៦,អាវុធខ្លីម៉ាកឡុកប្រើខ្យល់បាញ់គ្រាប់កង់០១ដើម(បង់០១)និងឧបករណ៍ជក់ប្រើប្រាស់ សម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។


៧,ឈ្មោះគឹម ប៉ូឡូ ភេទប្រុសអាយុ៤៨ឆ្នាំ កាន់កាតកាសែតសម្លេងក្មេងសច្ចៈ មានទីលំនៅភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២០កញ្ញា២០២០នៅក្រុងបាវិត រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ង័យគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន១៦កញ្ចប់តូច និងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង កាតអ្នកយកព័ត៌មានចំនួន២ (កាសែតសម្លេងក្មេងសច្ចៈ១សន្លឹកនិងកាតកាសែតរបស់លោកងួនរដ្ឋា ១សន្លឹក)។
សម្ភារៈសេពគ្រឿងញៀនចំនួន២ហើយជនសង្សយ័ទាំង០៧នាក់ខាងលើរួមទាំងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២២កញ្ញា២០២០នេះដើម្បីចាត់ការតាមនីតិវិធី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare