
ល្បែងស៊ីសងគ្រប់ប្រភេទដែលមានក្នុងស្រុកអង្គរបុរីតែអធិការស្រុកអង្គបុរីធ្វើមិនដឹងមិនឮទៅវិញ
( ខេត្តតាកែវ)៖ ល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងរីកដូចផ្សិតនៅក្នុងទឹកដីស្រុកអង្គរបុរីអធិការស្រុកអង្គរបុរីហាក់ដូចជាមិនយកចិត្តទុកដាក់ និងចុះបង្ក្រាបនោះទេ។
ជាពិសេសថ្មីៗនេះដែរ គឺមានអ្នកសារព័ត៌មានជាច្រើនអង្គភាព បានរាយការណ៍ជូនលោកអធិការ ពីរឿង បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ តែពេលនៃការជូនដំណឹងដល់ លោកអធិការស្រុកអង្គរបុរីហាក់ដូចជាមិនខ្វល់ នៅអ្វីដែលអ្នកសារព័ត៌មានបានឃើញនិងរាយការណ៍ជូននោះទេពេលខ្លះទំនាក់ទំនងតាមលេខទូរស័ព្ទ បួនប្រាំដង គាត់មិនព្រមទទួលទូរស័ព្ទនោះទេហាក់បីដូចជាដឹងមុនថាអ្នកទូរស័ព្ទទៅនេះគឺគ្មានអីក្រៅពីរាយការណ៍ នៅល្បែងសុីសងគ្រប់ប្រភេទនោះឡើយ។
ដូចនៅពេលថ្មីៗនេះ អង្គភាពយើងខ្ញុំ បានរាយការណ៍នៅសកម្មភាពល្បែងជល់មាន់ ហើយបានផ្ដិតយករូបភាពដើម្បីបញ្ជូនតាម(whatsApp) នឹងខលទំនាក់ទំនង ដើម្បីដាក់ចំណុចនិងទីតាំង ជូនដល់អធិការស្រុកអង្គរបុរី ដើម្បីងាយស្រួលចុះបង្ក្រាប តែផ្ទុយទៅវិញលោកអធិការគាត់មិនបានយកចិត្តទុកដាក់នូវការ ដាក់ជូនទៅឲ្យគាត់នោះទេ។
សំដីបងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា បើឱ្យតែអធិការស្រុកធ្វើយ៉ាងហ្នឹង តើឲ្យគាត់រាយការណ៍ទៅយ៉ាងម៉េច ហើយសង្ឃឹមអ្វីទៀត ដល់អ្នកសារព័ត៌មានខលទៅហើយគាត់មិនលើកផង ចំពោះគាត់ជាប្រជាពលរដ្ឋ ធ្វើម្ដេចនឹងអធិការទទួលទូរស័ព្ទនោះ។
ប្រជាពលរដ្ឋសុំសំណូមពរដល់លោកឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលស្រុកអង្គរបុរី ដែលលោកជាគណៈមេបញ្ជាការឯកភាពស្រុក សូមលោក ជួយរឹតបន្តឹង នៅសណ្ដាប់ធ្នាប់សន្តិសុខសង្គម ដើម្បីអោយភូមិ.ឃុំមានសុវត្ថិភាព ទាំង 9 ចំណុច ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ត្រូវតែអនុវត្តខានពុំបាន៕