គ្រោះថ្នាក់ចរាចរណ៍ដែលមិនធ្លាប់មាន រថយន្ត៥គ្រឿងបុកគរលើគ្នា

ខេត្តកណ្ដាល:នៅថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទី ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករថយន្ត ជាមួយរថយន្ត ចំនួន០៥គ្រឿងទៀត(មិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ


សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខក្រ.ព្រះសីហនុ3A-2933 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) មានទិសដៅពីលិច ទៅកើត(ឡើងស្ពានព្រែកសំរោង) លុះមកដល់ចំណុចខាងលើស្ពាន រថយន្តក៏បានខូច(មិនដំណើរការ) រួចក៏រអិលថយក្រោយ បណ្ដាលឲ្យបុករថយន្ត បន្តបន្ទាប់គ្នាចំនួន ០៥គ្រឿងទៀត រួមមាន៖


១.រថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2L-1645 បើកបរដោយឈ្មោះ​ មាស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

២.រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BA-9709 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
៣.រថយន្តម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2P-7153 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ

៤.រថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2M-7446 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
៥.រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-3903 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ
(រថយន្តទាំង៥គ្រឿង បើកបរមានទិសដៅពី
លិចទៅកើតឡើងស្ពានព្រែកសំរោង)។
ខូតខាត រថយន្តធ្ងន់៥គ្រឿង ស្រាល១គ្រឿង។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធសម្ថតកិច្ចបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។

មូលហេតុមកពី*អ្នកបើករថយន្ត HYUNDAI ពាក់ផ្លាកលេខក្រ.ព្រះសីហនុ3A-2933 មិនបានពីនិត្យលក្ខណៈបច្ចេកទេសរថយន្ត ទើបបណ្តាលឲ្យរថយន្តខូចលើស្ពានឡើងពុំរួច៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare