ពិតជាខ្លាំងមែនសមត្ថកិច្ចបង្ក្រាបហេីយបើកវិញ ទីតាំងល្បែងជល់មាន់នឹងអាប៉ោងនៅឃុំអំពិលតាពក ស្រុកអូរាំងឪ

ពិតជាខ្លាំងមែនសមត្ថកិច្ចបង្ក្រាបហេីយបើកវិញ


ខេត្ដត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើង បន្ទាប់ពីឃើញទីតាំងទីតាំង ​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់ និងអាប៉ោង ដែលនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខខេត្តត្បូងឃ្មុំ បើកលេងយ៉ាងរំភើយឡើងវិញ ខណះសមត្ថកិច្ចទើបតែចុះបង្ក្រាបសោះ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ពីទីតាំង ​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់ និងអាប៉ោង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងវិញដដែល។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ សមត្ថកិច្ចទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំ​ពងនូវសម្លេងហ៊ោរកញ្ច្រៀវ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ ឫមួយម្ចាស់ទីតាំងមានអំណាចខ្លាំងជាងអាជ្ញាធរនឹងសមត្ថកិច្ច។

​ក​​ន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណះដែលទីតាំង ជល់មាន់និងអាប៉ោង បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកអូរាំងឪ​ ចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លា​ជាង​មុនទៅទៀត។

​ហើយបើតាមប្រភព​ពីអ្នក​​​​​ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ រាប់រយដុល្លារឯណោះ​ ចំណែកអាប៉ោងវិញ ក៏មិន​​​​​​​​​​​​​​​​តិចដែរ​ គឺចូលខ្ទង់ដូចគ្នា។

​កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ និងអាប៉ោង ដែលនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ​​រ​កញ្ច្រៀ​វ។

​មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះបង្ក ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ស្របពេលជម្ងឺកូវីដ១៩កំពុងរាតត្បាតលេីសកលលោកក្រសួ​ងសុខាភិបាល តែងតែចេញសេចក្តី​ប្រកាស​ជាបន្តប​ន្ទាប់ ពាក់ពន្ធ័ហ្នឹងរក្សាអនាម័យ ការពាក់ម៉ាស់អនាម័យ មិនអនុញ្ញាតិ​ឲ្យមាន​ការជួបជុំគ្នា រហូតឈានដ​ល់ការបិត​សាលារៀន ក្លឹបកំ​សាន្ត(KTV)កម្មវិធីជួបជុំនានា។ល។ នូវមិនទាន់បើក​ឲ្យដំ​ណើការនៅ​ឡើយ​។ ​តែផ្ទុយទៅវិញទីតាំងល្បែងសុីសងនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិទំពាំងបង្កង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បេីកលេងយ៉ាងរំភេីយប្រមូលផ្ដុំមនុស្សយ៉ាងច្រេីនកុះករដោយមិនខ្លាចអ្វីទាំងអស់។

​មហាជនមានការងឿងឆ្ងល់ថា ទីតាំងខា​ងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់​ហើយមើលទៅ?

ពាក់ព័ន្ធនឹងករណីនេះដែរ​ អង្គភាពសារព័ត៌មានយើងបានទាក់ទងទៅលោកលឿង រដ្ឋាអធិការនគរបាលស្រុកអូរាំងឱតាមប្រពន្ធ័អេឡិចត្រូនិច(What App) នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយលោកបានចូលមេីលហេីយមិនឆ្លេីយតប។

ចំពោះទីតាំងខាងលើ ប្រជាពលរដ្ឋ បានដាក់សំនួរថា ហេតុអ្វីបានជាសមត្ថកិច្ចបង្ក្រាបដូចអំពិលអំពែកបែបនេះ? ព្រោះឃើញទើបបង្ក្រាប ឥឡូវបើកវិញ ឬមួយមានអ្វីពិសេស បានជាបង្ក្រាបបើកវិញ បង្ក្រាបបើកវិញដូច្នេះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare