នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៦ និងអាយុក្រោម ១៨ឆ្នាំ


(កំពង់ឆ្នាំង) ៖ នារសៀលថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ និងអាយុក្រោម ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។


នៅក្នុងពិធីបិទការប្រកួតកីឡានោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា អ៊ុកសិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ធានកីឡា ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អាជ្ញាធរស្រុក។ សូមជម្រាបជូនផងដែរថាៈ ក្រុមដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ គឺក្រុម យុវជនភ្នំពេញក្រោន ប្រកួតជាមួយ យុវជនវិសាខា ជាលទ្ធផល យុវជនភ្នំពេញក្រោន ៣-២ យុវជនវិសាខា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare