លោកឡុង វុធ ប្រកាសរដោះបរិក្ខាបំពាក់អគារច្រកទ្វាព្រំដែនអនតរជាតិព្រៃវល្ល័ នៃស្រុកកំពង់រោទ៌ លក់ឡាយឡុង


ខេត្តស្វាយរៀង៖ បែកធ្លាយរឿងក្រុមហ៊ុនទទូលម៉ៅការសាងសង់អគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ប្តឹងគ្នាបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយរហូតប្រធានក្រុមហ៊ុនAC3E ENGNEE RING Co Ltd ឡុង វុធប្រកាស់រុះរើដោះគ្រឿងបរិក្ខា បំពាក់ក្នុងអគារយកទៅលក់ឡាយឡុង ត្រូវអាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចចុះការពារ។
ករណី លោកឡុងវុធប្រធានក្រុមហ៊ុន អាក់ស្រ៊ី ប្រកាស់ចូលរុះរើដោះគ្រឿងបរិក្ខា បំពាក់អគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨សីហា២០២០នៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល៌៍្លស្ថិតនីភូមិព្រៃវល៌៍្លឃុំថ្មីស្រុកកំពង់រោទ៌ក៏ប៉ុន្តែត្រូវអាជ្ញាធរដាក់កម្លាំងការពារពេញមួយថ្ងៃរហូតដល់ម៉ោង៦ល្ងាច។

ទាក់ទិនករណីនេះដែរលោកឡុងវុធ ប្រធានក្រុមហ៊ុនAC3E បានឲ្យដឹងថា មូលហេតុលោកដាក់កម្លាំងចុះរុះរើដោះគ្រឿងបរិក្ខា ក្នុងអគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍គឺដោយសាលោកលីវីរៈ ប្រធានក្រុមហ៊ុនម៉ៅការសាងសង់អគារមិនព្រមទូទាត់ប្រាក់តាមកិច្ចសន្យា។ ហើយលោកដោះបរិក្ខាទាំងអស់យកទៅលក់ឡាយឡុងដើម្បីយកប្រាក់ទៅទូទាត់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈនិងបរិក្ខាផ្សេងទៀត ហើយមុននិងដាក់កម្លាំងចូលរុះរើដោះគ្រឿងបរិក្ខានេះលោកបានដាក់ឱសានុវាទរយៈពេល១ខែ ដោយឲ្យលោកលី វិរៈ យកថវិកាមកទូទាត់ថ្លៃ បរិក្ខាបំពាក់ក្នុងអគារ ដូចជា ម៉ាស៊ីនភ្លើង ត្រង់ហ្ស្វូ ម៉ាស៊ីនត្រជាក់ កង្ហាល់ អំពូលភ្លើង ។


បរិក្ខាទាំងអស់ដែលក្រុមហ៊ុនអាក់ស្រ៊ីបានបំពាក់ គឺធ្វើតាមកិច្ចសន្យានិងបញ្ចប់ឱសានុវាទត្រឹមថ្ងៃទី២៨សីហា២០២០ លោកឡុងវុធបានបញ្ជាក់ថា ក្រុមហ៊ុនសាងសង់លីវិរៈ ជំពាក់ថ្លៃបរិក្ខាសរុប១,០២៩,៦៣៩.១៣ដុល្លារ។ចំណែកលោកលី វិរៈ ប្រធានក្រុមហ៊ុនសាងសង់ អគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍បានឲ្យដឹងថា ក្រុមហ៊ុនលោកពិតជាបានជំពាក់ប្រាក់ថ្លៃបរិក្ខារបស់ក្រុមហ៊ុនលោកឡុងវុធមែនកំពុងដោះស្រាយ។លោកលីវិរៈ បន្តទៀតថា ការពិតលោកបានទទួលម៉ៅការសាងសង់អគារបន្តពីក្រុមហ៊ុនតាន់គឹមអេង (TAN KIM ENG CO;LTD)ជាអ្នកទទួលបានគម្រោងសាងសង់អគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ពីក្រសួងសាធារណៈការនិងដឹកជញ្ជូន ហើយក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនលីវិរៈជាអ្នកម៉ៅការបន្ត ។

លោកលីវិរៈបន្តទៀតថា លោកក៏បានចុះកិច្ចព្រមព្រៀងម៉ៅការបន្តទៅឲ្យក្រុមហ៊ុន AC3E ឡុងវុធ ជាអ្នកបំពាក់គ្រឿងបរិក្ខា ហើយបញ្ហាយឺតយ៉ាវការទូទាត់ប្រាក់ទៅឲ្យលោកឡុងវុធ គឺដោយសារ ក្រុមហ៊ុនលោកតាន់គឹមអេង មិនទាន់ទម្លាក់ប្រាក់ឲ្យលោកដែរ។ គម្រោងសាងសង់អគារនិងបំពាក់បរិក្ខាសរុបជាទឹកប្រាក់ជាង៦លានដុល្លារអាមេរិក ក្រុមហ៊ុនលោកបានសាងសង់រួចរាល់១០០%ហើយក៏ប៉ុនតែក្រុមហ៊ុនលោកតាន់គឹមអេងទើបតែទូទាត់ថវិកាបានតែ៦៤ភាគរយប៉ុណ្ណោះទើបគាត់គ្មានប្រាក់ទូទាត់ឲ្យទៅលោកឡុងវុធ។

ទាក់ទិនករណីនេះដែរលោកគង់សុភិន តំណាងក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសថា ក្រសួងបានទូទាត់ថវិកាឲ្យក្រុមហ៊ុនតាន់គឹមអេង គ្រប់តាមកិច្ចសន្យារួចហើយ គឺនៅសល់តែតម្លៃប្រាក់កក់១០%សម្រាប់ការកែលំអរធានាលើគុណភាពសំណង់តែប៉ុណ្ណោះ ហើយក្រុមហ៊ុនតាន់គឹមអេងក៏បានប្រគល់អគារជូនក្រសួងសាធារណការនិងដឹកជញ្ជូនរួចហើយដែរ ក្រសួងក៏បានរៀបចំប្រគល់អគារនេះទៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណោះ។លោកគង់សុភិន បានបញ្ជាក់ថា គម្រោងស្ថាបនាអគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល៌៍្ល ទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)សាងសង់អគារលើផ្ទៃដីទំហំ៤,៨៩ហិកតា ចំណាយថវិកាជាង៦លានដុល្លារ។ម្ចាស់គម្រោងក្រសួងសាធារណការនិងដឹកជញ្ជូន ហើយបានដាក់ដេញថ្លៃ អ្នកទទួលការអនុវត្តការសាងសង់អគារក្រុមហ៊ុនតាន់គឹមអេង ក៏ប៉ុន្តែក្រុមហ៊ុនតាន់គឹមអេង បានម៉ៅការបន្តទៅឲ្យក្រុមហ៊ុនលី វិរៈជាអ្នកសាងសង់ ពេលសាងសង់រួចស្រាប់តែមានការប្តឹងតវារហូតមានការប្រកាស់ចុះរុះរើដោះបរិក្ខានៅក្នុងនិងក្រៅអាគារពីក្រុមហ៊ុនទី៣ ឡុង វុធ ទើបអាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចការពារ មិនឲ្យរុះរើ ព្រោះនេះជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយកន្លងមកក្រសួងក៏មិនបានដឹងឬចុះកិច្ចសន្យាជាមួយក្រុមហ៊ុនលីវិរៈ និងឡុងវុធដែរដូច្នេះក្រុមហ៊ុនទាំងពីត្រូវដោះស្រាយគ្នាទៅមិនអនុញ្ញាត្តិឲ្យមករុះរើទ្រព្យសម្បត្តិរដ្ឋទេ។

ហើយបញ្ហានេះក្រុមហ៊ុនលីវរៈ បានដាក់ពាក្យបណ្តឹងក្រុមហ៊ុនតាន់គឹមអេង ទៅក្រសួងមហាផ្ទៃឲ្យដោះស្រាយ ក្រសួងមហាផ្ទៃបានកោះហៅក្រុមហ៊ុនទាំងពីទៅដោះស្រាយហើយនៅថ្ងៃទី២៨ម្សឹលម៉ិញនេះលទ្ធផលមិនទាន់ដឹងថា ជាយ៉ាងណានោះទេដោយលោកបញ្ជាក់ថា មេខាងលើជាអ្នកចូលដោះស្រាយ។ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកតាន់គឹមអេង ប្រធានក្រុមហ៊ុនតាន់គឹមអេងបានទេរហូតដល់ព្រឹកថ្ងៃទី២៩សីហានេះហើយមហាជនកំពុងតែចាំមើល ហើយរិះគន់ថា តើនេះធ្វើនុំអត់ម្សៅឬយ៉ាងណា ក្រសួងប្រគល់ប្រាក់ឲ្យអស់ហើយហេតុអីមិនឲ្យថ្លៃសាងសង់និងសម្ភារៈបរិក្ខាគេ យកលុយទៅណា ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare