
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ និងបុគ្គលិកអនាម័យទីក្រុងចំនួន ២៣៧នាក់ នៅឆ្នេរព្រែកត្រែង ក្រុង/ខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនប្រជាការពារ និងបុគ្គលិកអនាម័យរបស់រដ្ឋក្រុងព្រះសីហនុចំនួន ២៣៧នាក់ នៅឆ្នេរព្រែកត្រែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ក្នុងនោះក៏មានវត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ លោកជំទាវ អ្នកឧកញ៉ា អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរជាច្រេីនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងកោតសរសេីរបងប្អូនកងកម្លាំងទាំងពីរស្រុកក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុរួមទាំងក្រសួង/មន្ទីរទាំងបីរួមមានក្រសួងបរិស្ថាន ក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល និងក្រសួងសារធារណ:ការជាខ្លាំងដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមជួយសំអាតទីក្រុងក៏ដូចជាសោភណ្ឌភាពឆ្នេរព្រែកត្រែងដែលកន្លងមកបានទទួលរងនូវការប៉ះពាល់ដោយកំណកកាកប្រេងដែលលេចចេញពីការធ្លាយបំពង់បង្ហូរប្រេងដែលនៅក្បែរឆ្នេរជាលទ្ធផលបងប្អូនប្រជាការពារ និងបុគ្គលិកអនាម័យរបស់រដ្ឋបាលក្រុង ក្រសួង/មន្ទីរសហការជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឡូ សុគន្ធ បាននាំគ្នាសំអាត និងធ្វេីអនាម័យបានយ៉ាងល្អដេីម្បីធ្វេីឱ្យឆ្នេរព្រែកត្រែង និងកន្លែងផ្សេងទៀតវិលទៅរកសភាពដូចដេីមវិញ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ដេីម្បីទាក់ទាញភ្ញៀវទេសចរមកលេងបានច្រេីនហេីយឱ្យពួកគាត់ត្រលប់ទៅវិញជួយផ្សព្វផ្សាយពីខេត្តរបស់យេីងឱ្យសក្តិសមទៅនឹងឈ្មោះតារារះនៃទិសនីរតិគប្បីត្រូវតែមានអនាម័យឱ្យបានស្អាតជាប្រចាំទាំងសោភណ្ឌភាពឆ្នេរ ទីក្រុង និងបិរស្ថានស្អាតផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋហេីយសម្តេចធិបតីក៏បានជូនពរបងប្អូនទាំងបានចូលរួមសម្អាត និងអនាម័យឆ្នេរទាំងអស់ជួបតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណ: សុខ: ពល: និងបដិភាណ:កុំបីឃ្លៀងឃ្លាតហេីយ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ចទាំងប្រាំស្រុកជាពិសេសមន្ទីរបរិស្ថានជួយចាត់វិធានការការពារ និងធ្វេីការចុះល្បាតជាប្រចាំក្នុងការការពារព្រៃឈេីនៅតំបន់អភិរក្សក្បាលឆាយក៏ដូចជាការសម្អាតសោភណ្ឌភាពបរិស្ថានឱ្យមានសភាពស្រស់បំព្រងជាពិសេសស្នេីដល់បងប្អូនដែលនៅជាប់ផ្លូវជួយស្រោចទឹក និងថែទាំដេីមឈេី និងផ្កាក្នុងសួនជាប្រចាំ។
ដោយឡែកបងប្អូនប្រជាការពារ និងបុគ្គលិកសំអាតអនាម័យទីក្រុងទាំង ២៣៧នាក់ទទួលបាននូវថវិកាឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវក្នុងម្នាក់ ១០មុឺនរៀល ក្រុមហ៊ុន លី ជិន ឧបត្ថម្ភអង្ករក្នុងម្នាក់ ២០គីឡូក្រាម និងឧកញ៉ា គិត ប៊ុន ឧបត្ថម្ភទឹកក្រូច ម្នាក់១កេសផងដែរ៕