បង្ក្រាបហាងមួយកន្លែងសង្ស័យលួចបង្កប់សេវាផ្លូវភេទ ឃាត់មនុស្សបានចំនួន១១នាក់

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានសហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការចុះត្រួតពិនិត្យ ក្នុងហាងយីហោ «ចែមុំបុកល្ហុង» ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញសង្ស័យលួចលាក់សេវាបម្រើផ្លូវភេទ និងកេងប្រវ័ញ្ចលើស្ត្រីនិងកុមារ។

ប្រតិបត្តិការនេះបានសហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិថិជននៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានដោយមានការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមានស្រោមអនាម័យមិនទាន់ប្រើចំនួន១ និងសៀវភៅ និងឃាត់ខ្លួនមនុស្សចំនួន១១នាក់៖
១. ឈ្មោះ ឈាន ចន្ទថៃ ភេទស្រី អាយុ១៤ឆ្នាំ
២. ឈ្មោះ ប៉េង សុលី ភេទស្រី អាយុ១៤ឆ្នាំ
៣. ឈ្មោះ វណ្ណា ឆៃឡៃ ភេទស្រី អាយុ១៥ឆ្នាំ
៤. ឈ្មោះ ពិសី ប៉ុន្នា ភេទស្រី អាយុ១៦ឆ្នាំ
៥. ឈ្មោះ សួន ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ
៦. ឈ្មោះ ប៊ូ មី ភេទស្រី អាយុ២០ឆ្នាំ
៧. ឈ្មោះ យន ស្រីលឹម ភេទស្រី អាយុ២០ឆ្នាំ
៨. ឈ្មោះ យន លក្ខ ភេទស្រី អាយុ២០ឆ្នាំ
៩.ឈ្មោះ គង់ ចន្ថា ភេទស្រីឣាយុ២៨ឆ្នាំ
១០.ឈ្មោះ ជឹម លាងហេង ភេទប្រុស ឣាយុ៤៤ឆ្នាំ ជនជាតិខ្មែរ(ប្ដី ម្ចាស់ហាង)
១១.ឈ្មោះ ម៉ាក់ សុខមី ភេទស្រី ឣាយុ៤២ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធម្ចាស់ហាង)។

សមត្ថកិច្ចបានសួរនាំរួចហើយបាននាំខ្លួនមនុស្សចំនួន១១នាក់ ប្រុសចំនួន១នាក់ ស្រីចំនួន១០នាក់ក្នុងចំណោម១១នាក់នោះអនីតិជនចំនួន៥ នាក់ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរបំភ្លឺ និងចាត់ការតាមនីតិវិធីច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare