ហួសចិត្ត!សូម្បីតែក្នុងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» មានបើកលេងល្បែងស៊ីសងខុសច្បាប់ដែរ

ភ្នំពេញ ៖ លោក នេន ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់អង្គភាពសារព័ត៌មាន យើងដឹងតាមទូរស័ព្ទថានៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា លោកបានឲ្យមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងបើកល្បែងស៊ីសងក្នុងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» នេះហើយ ខណៈម្ចាស់ទីតាំងកំពុងបើកលេងយ៉ាងរលូននោះ។

សូមបញ្ជាក់ថា​ ទីតាំងហ្គេមបាញ់ត្រីនេះ ស្ថិតនៅផ្ទះលេខ៣០E០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្នុងផ្ទះសណាក់យីហោ «ភ្នំពេញ ជាំងណាន» តែម្តង។

បើទោះបីជាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បានប្រកាសឲ្យអាជ្ញាធរ នឹងសមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាត្រូវតែបង្ក្រាបឲ្យអស់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ហ្គេមបាញ់ត្រីនេះតែម្តង។ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់ទីតាំងផ្ទះសំណាក់យីហោ «ភ្នំពេញ ជាំងណាន» នៅតែបន្តលួចលាក់បើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីនេះបានយ៉ាងរលូន ដោយមិនខ្វល់ពីចំណាត់ការរបស់អាជ្ញាធរ នឹងសមត្ថកិច្ចសូមបីតែបន្តិច។

សេចក្តីរាយការណ៍បានឲ្យដឹងថា មួយថ្ងៃៗមានអ្នកញៀនល្បែងជាច្រើនបានចូលទៅលេង ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនជាតិចិន។ កត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យកើតមានបទល្មើសដូចជា៖ ចោរលួច, ចោរឆក់, ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិ របស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌ៧មករា គួរតែមានវិធានការក្នុងការចុះបង្ក្រាបទីតាំងខាងលើនេះ ដើម្បីឆ្លើយតទៅនឹងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងប្រាំបួនចំណុចគឺភូមិឃុំ មានសុវត្ថិភាពនោះផង។

ជុំវិញករណីល្បែងសងស៊ីខាងលើនេះ លោក នេន ស៊ីថុ ន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់អង្គភាពសារព័ត៌មានយើងនៅព្រឹកនេះថា លោកកំពុងឲ្យមេប៉ុស្តិ៍ និងកម្លាំងជំនាញចុះទៅពិនិត្យ។​ ហើយការងារជំនាញនេះមិនប្រាប់បានទេ។

ចំណែកលោក លឹម សុភា អភិបាលខណ្ឌ៧មករា បានប្រាប់អង្គភាពសារព័ត៌មានយើងថានៅព្រឹកនេះថា លោកកំពុងជាប់រវល់ជាមួយគ្រួសារ ថ្ងៃឈប់សម្រាក៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare