ស្រុកស្វាយអន្ទរមិនមានអ្នកលេងល្បែងជល់មាន់ទ្រង់ទ្រាយធំទេគឺមានតែអ្នកលួចលេងបិតបាំងភ្នែកសមត្ថកិច្ចតែប៉ុណ្ណោះ


ខេត្តព្រៃវែង:បន្ទាប់ពីមានសារព័ត៌មានបានចុះផ្សាយថាមានទីតាំងសង្វៀនជល់មាន់នៅចំណុចប្រឡាយព្រំប្រទល់ ភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ហើយក៏បានធ្វើការផ្សាយជុំវិញករណីលេងល្បែងជល់មាន់នោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរក៏បានចុះទៅដល់ទឹកដីប៉ុស្តិ៍ទឹកថ្លាហើយក៏បានបើកការប្រជុំមួយជាមួយនិងរដ្ឋបាលប៉ុស្តិ៍បន្ទាប់មកក៏បានលើកឡើងពីបញ្ហាល្បែងជល់មាន់ដែលអ្នកសារព័ត៌មានបានចុះផ្សាយ។

ខណ:នោះដែរលោក ថន ហួន នាយប៉ុស្តិ៍រដ្ឋបាលទឹកថ្លាក៏បានរាយការណ៍ចំពោះមុខលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយថា: មិនមានការដាក់លេងជាសង្វៀនប្រចាំថ្ងៃទេគឺក្រុមនេះតែងតែលួចលេងបិតបាំងពីភ្នែកសមត្ថកិច្ចម្តងកន្លែងនេះម្តងកន្លែងនោះតែប៉ុណ្ណោះ។

បន្ទាប់ពីបានបើកកិច្ចប្រជុំជាមួយនឹងរដ្ឋបាលប៉ុស្តិ៍ទឹកថ្លារួចមកលោក អ៊ុង ផាន ក៏បានចុះទៅដល់ទីតាំងខាងលើនោះផ្ទាល់ដើម្បីចង់ដឹងអោយកាន់តែច្បាស់ថាទីតាំងនោះជាសង្វៀនឬក៏ជាការលួចលេងបន្ទាប់ពីបានចុះទៅផ្ទាល់ដល់ទីតាំងហើយនោះលោកអធិការក៏បានសាកសួរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះខណ:នោះដែរបងស្រីម្នាក់ដែលរស់នៅក្បែរនោះក៏បានបញ្ជាក់ផងដែរថាក្រុមនោះគឺតែងតែលួចលេងម្តងកន្លែងនេះម្តងកន្លងនោះដូចដែលលោកនាយប៉ុស្តិ៍បានលើកឡើងពិតប្រាកដមែន។

ប្រជាពលរដ្ឋក៏បានបញ្ជាក់បន្ថែមទៀតដែរថាកាលពីម្សិលមិញថ្ងៃខែឆ្នាំដដែលនោះគឺក្រុមនេះកំពុងតែចាប់ផ្តើមរៀបចំលេងក៏ស្រាប់តែឃើញក្រុមអ្នកសារព័ត៌មានមកថតផ្សាយក៏បានបែកគ្នាអស់ទៅគឺមិនទាន់បានលេងទេ។

លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរក៏បានលើកឡើងដែរថាលោករីករាយនឹងសហការជាមួយបងប្អូនសារព័ត៌មានណាស់អោយតែច្បាស់សូមរាយការណ៍មកលោកនឹងចុះបង្ក្រាបមិនញញើតឡើយអោយតែអ្វីដែលខុសច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare