
រណ្តៅដីជម្រៅប៉ុណ្ណឹងហើយនៅឡើយតែមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបមិនទាន់មានចំណាត់ការទប់ស្កាត់ទៀត
(ខេត្តសៀមរាប)៖ រណ្តៅដីដ៏ធំសម្បើម និងមានជម្រៅជ្រៅហួសកម្រិតរបស់លោក សេង មង្គល ស្ថិតនៅភូមិកន្ត្រក សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប មិនទាន់មានមន្ត្រីពាក់ព័ន្ធណាម្នាក់ចុះទៅត្រួតពិនិត្យនិងហាមឃាត់ឡើយ។
នេះបើយើងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបានកន្លងមកបានឱ្យដឹងថា រណ្តៅដីមួយនេះមានជម្រៅជ្រៅដែលជាកក្តាមួយធ្វើឱ្យមានការព្រួយបារម្ភនៅពេលរដូវវស្សាមកដល់មានការលិចលង់គោ ក្របី របស់ប្រជាពលរដ្ឋ។
នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារសារព័ត៌មានយើងបានចុះដល់ទីតាំងខាងលើឃើញថា រណ្តៅដីខាងលើនេះពិតជាមានជម្រៅជ្រៅដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងពិតប្រាកដមែន។
ជុំវិញករណីរណ្តៅដីជ្រៅខាងលើនេះ លោក ឡុង លាត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបមិនមានអ្វីបកស្រាយច្រើនទេគ្រាន់តែនិយាយយ៉ាងខ្លីថា ចាំគាត់នឹងចុះទៅម្តងទៀត។
ដើម្បីកុំឱ្យមានការព្រួយបារម្ភ និងភ័យខ្លាចរបស់ប្រជាពលរដ្ឋក៏សូមសំណូមពរដល់អាជ្ញាពរពាក់ព័ន្ធសូមមេត្តាទប់ស្កាត់ហាមឃាត់ដល់ក្រុមឈ្មួញជីកយកអាចម៍ដីលក់ទាំងអស់នេះ កុំដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនគិតដល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ៕