ផ្លូវក្រវ៉ាត់ក្រុងសៀមរាបសំបូរទៅដោយកន្លែងម៉ាស្សាកោសជប់ សូមរដ្ឋបាលក្រុងសៀមរាបជួយពិនិត្យមើលផង

(ក្រុងសៀមរាប)៖ ជាយូរណាស់មកហើយគេសង្កេតឃើញថា ផ្លូវក្រវ៉ាត់ក្រុងសៀមរាបសំបូរទៅដោយកន្លែងម៉ាស្សាកោសជប់សឹងតែសងខាងផ្លូវ ដោយឡែកក្នុងក្រុងសៀមរាបក៏មានច្រើនដែរ សូមរដ្ឋបាលក្រុងសៀមរាបជួយពិនិត្យមើលផងដើម្បីធ្វើឱ្យក្រុងវប្បធម៌មួយនេះមានសណ្តាប់ធ្នាប់ល្អ។

ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារអ្នកសារព័ត៌មានយើងបានធ្វើដំណើរឆ្លងកាត់តំបន់ខាងលើឃើញថា ពិតជាមានច្រើនដូចអ្វីដែលមហាជនធ្លាប់លើកឡើងពិតប្រាកដមែនហើយផ្លូវក្រវ៉ាត់ក្រុងនេះមាន៣សង្កាត់គឺ: សង្កាត់ជ្រាវ,សង្កាត់ស្វាយដង្គំ,សង្កាត់គោកចក ក្រុងសៀមរាប។

បើតាមប្រភពពីប្រជាពលរដ្ឋខ្លះបានឱ្យអ្នកសារព័ត៌មានដឹងថា ទីតាំងកន្លែងម៉ាស្សាទាំងអស់នោះភាគច្រើនគឺបង្កប់សេវាជួញដូរផ្លូវភេទហើយក៏មានកន្លែងខ្លះសង្ស័យថាលួចប្រើប្រាស់គ្រឿងញៀនថែមទៀតផង ចំណុចទាំងអស់នេះហើយដែលអាចបង្កភាពអាណាធិបតេយ្យក្នុងក្រុងសៀមរាប។

គួររំលឹកផងដែរថា កន្លងមកអង្គភាពសារព័ត៌មានយើងខ្ញុំក៏ធ្លាប់បានផ្សាយផងដែរកាលពីមួយឆ្នាំមុនបន្ទាប់ពីបានធ្វើការផ្សាយរួចហើយក៏បានឮតាមរយ:ប្រភពពីពលរដ្ឋថា ខាងរដ្ឋបាលក្រុងគេនឹងរៀបចំប៉ុន្តែរហូតមកដល់ពេលនេះទីតាំងទាំងអស់នោះនៅតែដដែល។

ជុំវិញករណីទីតាំងហាងម៉ាស្សាកោសជប់ខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំក៏សូមសំណូមពរសារជាថ្មីម្តងទៀតដល់រដ្ឋបាលក្រុងសៀមរាប សូមមេត្តាចុះត្រួតពិនិត្យមើលនិងរៀបចំសណ្តាប់ធ្នាប់ដើម្បីកុំឱ្យមានភាពអាណាធិបតេយ្យក្នុងក្រុងបែបនេះព្រោះក្រុងសៀមរាបជាក្រុងមួយពោរពេញទៅដោយ វប្បធម៌ និងអរិយធម៌ល្អបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហើយជាពិសេសក៏សំបូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនៅក្រុងសៀមរាបផងដែរ។

អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំធ្វើការផ្សាយបកស្រាយជូនឡើងវិញនៅពេលណាដែលមានការបំភ្លឺពីស្ថាប័នពាក់ព័ន្ធតាមរបបច្បាប់អ្នកសារព័ត៌មាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare