ប្ដីប្រពន្ធមួយគូរ​ ទៅលេងស្រុកក្នុងថ្ងៃឈប់សំរាក​ ខំតេប្រាប់កូនអោយចាំទទួល​ ស្រាប់តែទ្បានកិនស្លាប់ទាំង២

ព្រះសីហនុ÷ នៅវេលាម៉ោង ៨:៣០ នាថ្ងៃទី១៦ខែសីហាឆ្នាំ២០២០​ នៅចន្លោះគីឡូម៉ែត្រ ១១២​-១១៣ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្ដបែនម៉ាក់​Nissan ក្បាលពណ៍ខៀវ ទ្រុងពណ៍ត្រេអ៉ី(ស្លាក់លេខ ចង្កូតស្ដាំ PP 2313 ) ។

បានបុកម៉ូតូប្ដីប្រពន្ធ​២គូរ​ ម៉ាក់Wave ពណ៍ក្រហមបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ​និងនារីម្នាក់មានឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធ៍សាត់ រថយន្ដមានគោលដៅពីភ្នំពេញ​ ទៅកំពង់សោម។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដព្យាយាមបើកគេចពីកន្លែងកើតហេតុតែត្រូវកម្លាំងល្បាត់របស់ អហ ស្រុកកំពង់សីលា សហការជាមួយខាងPL ធ្វើការឃាត់រថយន្ដនិងអ្នកបើកបរបាននៅចំនុចkm១០៧-១០៨។​
តុល្យភាព​នៃគ្រោះថ្នាក់
-ស្លាប់មនុស្ស០២នាក់
-ខូចខាត់ម៉ូតូ០១គ្រឿង
-រថយន្ដ០១គ្រឿង
ហេីយអ្វីដែលសង្វេកនោះ​ កូនៗដែលចាំទទួលនៅផ្ទះ​ បែរជាស្ទើឆ្កួតពេលលឺដំណឹងថាម្ចាស់ទូរស័ព្ទខាងលេីស្លាប់បាត់ហេីយ។
បច្ចុប្បន្ន អ្នកបើកបរ ម៉ូតូនិងរថយន្ដយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចាត់ការតាមនិតិវិធី។​ចំណែកសាក់សពជនរងគ្រោះយកទៅតម្កល់នៅវត្តស្ទឹងច្រាលដើម្បីស្វែងរកសាច់ញ្ញាត្តិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare