
មន្ត្រីនគរបាលបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងធំក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
(កំពង់ចាម)៖ មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំមៀន នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចបឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមលោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរបានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំមៀនបានល្បាតនៅចំណុចបឹងធំបង្ក្រាបបានមុខសញ្ញាឆក់ត្រជាក់ដកហូតវត្ថុតាងបានទូកស្មាច់១ គ្រឿង អាគុយ ១០០អំពែ ២គ្រឿង ក្បាលឆក់១ និងដង។ ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកម្ចាស់ទូក៕