បង្ក្រាបទីតាំងដេប៉ូឈើចំនួន ២កន្លែងនៅកណ្តាលក្រុងសៀមរាបផ្ទុកឈើល្មើសច្បាប់ជាច្រើនម៉ែត្រគូបប្រគល់ឱ្យមេព្រៃ

(ខេត្តសៀមរាប)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ទីតាំងទី១នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក និងទីតាំងទី២នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប។ លោកវរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានចុះបង្រ្កាបដេប៉ូឈើចំនួន០២ទីតាំង៖

ទីតាំងទី១ វេលាម៉ោង ១០:៤០នាទី ម្ចាស់ទីតាំងឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ វត្ថុតាងដកហូតរួមមាន៖ ម៉ាស៊ីនរ៉ៃបញ្ឈរ ចំនួន ០១ គ្រឿង ផ្លែរណាចំនួន ០១ ខ្សែ រថយន្តម៉ាក KIA ចំនុះ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164 និងដុំកាមេរ៉ាសុវត្ថិភាពចំនួន០១។

ទីតាំងទី០២ វេលាម៉ោង ០២:១០នាទី ម្ចាស់ទីតាំងឈ្មោះ វិន សុហេង ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។ វត្ថុតាងដកហូតរួមមាន៖ ឈើចំរុះសរុប ០៥ PC ស្មើនិង ៦១,៧២៣ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤) វាស់ជាក់ស្ដែង មានចំនួន ៧១,២៤០ ម៉ែត្រគីប ឈើប្រភេទលេខ០១ ដែលត្រូវដកហូត មានចំនួន ៩,៥១៧ ម៉ែត្រគីប។ វត្ថុតាងខាងលើត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare