មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីរថយន្តបុករថយន្ត

(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករថយន្តពីក្រោយនៅលើផ្លូវល្បឿនលឿន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅត្រង់ចំណុចK39+200 ស្ថិតក្នុងភូមិត្រាច ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក់លិចស៊ីសRX300 ពណ៌សពាក់ផ្លាក់លេខបាត់ដំបង2B-3816 អ្នកបើកបរឈ្មោះលី ហ៊ូវ ភេទប្រុសអាយុ៤០ឆ្នាំ (ស្លាប់) រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ដឹកនាក់រួមដំណើរចំនួនពីរនាក់១.ឈ្មោះYIN CHAOYANG ភេទប្រុសជនជាតិចិន(ស្លាប់) ២.ឈ្មោះDING YUMEI ភេទស្រី ជាជនជាតិចិនរងរបួសធ្ងន់កំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

អ្នកបើករថយន្តបើកបរទិសដៅពីលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើបុករថយន្តធុនធំពីក្រោយម៉ាកហ៊ីយិនដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-7588 ពេញទំហឹងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុក៏ចុះរត់គេចខ្លួន។

សមត្ថកិច្ចបានបន្តទៀតក្រោយពីរថយន្តបុកគ្នាហើយបណ្តាយឱ្យជនរងគ្រោះពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានកម្លាំងជំនាញហៅរថយន្តសាមុយដឹកអ្នករងរបួសទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក សពជនរងគ្រោះបានតម្កល់នៅមន្ទីរពេទ្យបង្អែករង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីវត្ថុតាងរថយន្តទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare