ប្រជាពលរដ្ឋជីកដីប្រទះឃើញរូបសំណាកតំណាងព្រះនាងលក្ម្សីទេវី (សតវត្សទី១១) ប្រគល់ឱ្យអាជ្ញាធរខេត្តកំពង់ចាម

(កំពង់ចាម)៖ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកវិស័យវប្បធម៌ និងវិចិត្រសិល្បៈខេត្តរួមជាមួយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះទទួលយករូបសំណាក់តំណាងព្រះនាងលក្ម្សីទេវី (សតវត្សទី១១ ) ដែលប្រជាពលរដ្ឋជីកកកាយដីបានប្រទះឃេីញ និងយករក្សាទុកនៅផ្ទះលោក ឆយ ស៊ីនាត និងលោកស្រី ហាក់ សុគន្ធារី នៅភូមិបុសចេកព្រៃ ឃុំស្វាយទាបដើម្បីយកមករក្សាទុកនៅសារមន្ទីរខេត្ត។

តាមមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តកំពង់ចាមឱ្យដឹងថា រូបសំណាកនេះ សង់ពីថ្មភក់ ជីកកកាយដីប្រទះឃេីញនៅទួលយាយឡី ទំនប់៥កុម្ភៈ ភូមិថ្នល់បែកកេីត ឃុំស្វាយទាប ស្រុកចំការលើ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare