
ឃាត់ខ្លួនក្មេងទំនើងបាន៥នាក់ ដកហូតដាវមួយដេីមស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសាន់ស្កាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសាន់ស្កាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុគស្មាញនានាដើម្បីបង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលតែងតែអុកឡុកបង្កអសន្តិសុខ។ នៅពេលចុះល្បាតនោះក៏ស្រាប់តែប្រទះឃើញយុវជនមួយក្រុមមានគ្នា៥នាក់អង្គុយប្រមូលផ្តុំគ្នាហើយពេលសមត្ថកិច្ចចូលទៅឆែកឆេរក៏ឃើញមានដាវ១ដើមរួចក៏ឃាត់ខ្លួនយុវជនទាំងនោះយកទៅសួរនាំ។