នគរបាលខេត្តព្រៃវែងចុះធ្វើវេទិការអប់រំដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

(ខេត្តព្រៃវែង)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្ដាអធិការដ្ឋានទូទាំងខេត្តព្រៃវែងបន្តចុះធ្វើវេទិការផ្សព្វផ្សាយអប់រំដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់បន្ថែមទៀតក្នុងនោះដែរមន្ត្រីនគរបាលខេត្តព្រៃវែងក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់ និងផ្តល់នូវមតិយោបល់អំពីបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមកហើយនគរបាលមិនបានដឹង។

លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានណែនាំ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើការអប់រំណែនាំដល់កូនចៅរបស់ពួកគាត់ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀនក៏ដូចជាបញ្ហាក្មេងទំនើងជាដើមដែលជាហេតុនាំឱ្យខូចនូវអនាគតរបស់ពួកគេក៏ដូចដាបំផ្លាញ់ដល់គ្រួសារ និងសង្គមជាតិផងដែរ។ បន្ថែមពីនេះទៀតកម្លាំងនគរបាលរបស់យើងក៏បានក្រើនរំលឹក និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពនូវច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាជៀសវាងការកើតឡើងនូវគ្រោះថ្នាក់ជាយថាហេតុ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare